ព្រឹត្តិការណ៍

នាវាផ្ទុក យន្តហោះបារាំង ធ្វើដំណើរត្រឡប់ ទៅប្រទេស មុនកាលកំណត់ ដោយសារតែ បញ្ហាវីរុស កូរ៉ូណា

បរទេស៖នាវាផ្ទុកយន្តហោះដ៏ទំនើប របស់ប្រទេសបារាំង Charles de Gaulle កំពុងតែវិលត្រឡប់ មកប្រទេសវិញ មុនកាលកំណត់ ក្រោយបុគ្គលិកនាវា ចំនួនប្រហែល៤០នាក់ បង្ហាញសញ្ញានៃ អាការៈរោគកូវីដ១៩ នេះបើតាមកា រនិយាយប្រាប់របស់ក្រសួងកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃពុធនេះ។

បុគ្គលិកទាំងអស់ តាមសេចក្តីរាយការណ៍ កំពុងតែស្ថិតក្រោមការតាមដាន ផ្នែកវេជ្ជសាស្ត្រយ៉ាងហ្មត់ចត់ លើនាវាផ្ទុកយន្តហោះដើរដោយ ថាមពលនុយក្លេអ៊ែនោះ ដែលថ្មីៗនេះ កំពុងតែចូលរួមក្នុងសមយុទ្ធជាមួយទ័ពជើងទឹក អឺរ៉ុបភាគខាងជើង នៅក្នុងសមុទ្របាល់ទិក។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបារាំងបាននិយាយប្រាប់ដូច្នេះថា “ករណីដំបូង បានបង្ហាញអាការៈរោគ ក្នុងពេលថ្មីៗនេះ។ មិនមានសញ្ញាករណីធ្ងន់ធ្ងរ នៅក្នុងចំណោមអ្នកជម្ងឺនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top