ព្រឹត្តិការណ៍

លោក Pompeo៖ សុខចិត្តធ្វើកិច្ចព្រមព្រៀង ជាមួយពួក តាលីបង់ ឬក៏ប្រថុយនឹងការ ដកទ័ព អាមេរិកទាំងអស់


បរទេស៖ស្របពេលដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅតែដោតអារម្មណ៍ជាប់លើការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណានោះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានធ្វើដំណើរទៅកាន់ទីក្រុងកាប៊ុល កាលពី២សប្ដាហ៍មុន ជាមួយនឹងសារឲ្យព្យាយាមស្រោចស្រង់ឲ្យសម្រេចបានលើគោលនយោបាយបរទេសដ៏ចម្បងដែលមានមួយ គឺកិច្ចព្រមព្រៀងសន្តិភាពនៅអាហ្វហ្គានីស្ថាន។

លោក Pompeo បាននាំយកសារពីលោក ត្រាំ ប្រាប់ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលមិនចុះសម្រុងគ្នា ថា ពួកគេគួរតែដោះស្រាយភាពខ្វែងគំនិតគ្នា និងរៀបចំកិច្ចព្រមព្រៀងមួយជាមួយពួកតាលីបង់ បើមិនដូច្នោះទេ លោកប្រធានាធិបតី មិនត្រឹមតែកាត់ផ្តាច់ជំនួយហិរញ្ញវត្ថុ១ពាន់លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែក៏អាចដកកងទ័ពអាមេរិកទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថានផងដែរ។

គួរបញ្ជាក់ថា ការគម្រាកដកកងទ័ពដែលមិនរាយការណ៍កាលពីមុន បង្ហាញឲ្យឃើញនូវក្តីព្រួយបារម្ភកើនឡើងរបស់លោក ត្រំាថា អសមត្ថភាពរបស់មេដឹកនាំអាហ្វហ្គានីស្ថាន ក្នុងការបង្កើតរដ្ឋាភិបាលមានការរួបរួមគ្នា គម្រាមកំហែងដល់ការដោះស្រាយចំពោះកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកតាលីបង់៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top