ចិន៖ ភាពវៃឆ្លាតសិប្បនិម្មិត កុំព្យូទ័រ Cloud និងឧបករណ៍ឌីជីថលមិនមែនគ្រាន់តែធ្វើឲ្យជីវិតកាន់ តែមានអនាគតប៉ុណ្ណោះទេ វាក៏ជាអ្នកដែលប្រយុទ្ធប្រឆាំង នៅលើពិភពលោកជាមួយនឹង វីរុសកូរ៉ូណា បន្ទាប់មេរោគនេះបាន ធ្វើឲ្យប្រជាជាតិទូទំាង សកលលោកភ័យខ្លាំងគ្រប់គ្នា យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
បន្ទាប់ពីមានការរីករាលដាល នៃមេរោគឆ្លងវីរុសកូរ៉ូណា បច្ចេកវិទ្យាបានយកបុព្វហេតុសប្បុរសធម៌ មួយចំនួនដែលពន្លឿនការចរាចរទំនិញ និងសេវាកម្មសំខាន់ៗចាំបាច់ សម្រាប់ជួយសង្គ្រោះជីវិត និងស្តារសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ ឧបករណ៍បច្ចេកវិទ្យារបស់ចិនកំពុងឆ្លើយតបនឹងការអំពាវនាវ របស់អាជ្ញាធរកណ្តាលឲ្យធ្វើការជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតCOVID-19 និង បង្កើនសមត្ថភាពខាងបច្ចេកវិទ្យា និងឌីជីថលរបស់ពួកគេឲ្យកាន់តែ ប្រសើរដើម្បីការពារសន្តិសុខសាធារណៈសាធារណៈ។
អង្គភាពរបស់ក្រុមហ៊ុន Alibaba Group រាប់ចាប់ពីអង្គភាពស្រាវជ្រាវ Cloud របស់ខ្លួនរហូតដល់ ក្រុមស្រាវជ្រាវបានបង្កើតបច្ចេកវិទ្យា AI និងដំណោះស្រាយ Cloud ដែលមានគោលបំណងជួយក្រុមហ៊ុននិងអង្គការនានាទូទាំង ពិភពលោកដោះស្រាយជំងឺនេះ។ យោងតាម Alibabaថា ការផ្តល់ជូនបច្ចេកវិទ្យាថ្មីត្រូវបានបង្កើតឡើងដើម្បីជួយអ្នកធ្វើការ សម្រេចចិត្តអ្នកស្រាវជ្រាវ និងអ្នកអនុវត្តវេជ្ជសាស្ត្រដោះស្រាយ បញ្ហានានានៅទូទាំងវិស័យសំខាន់ៗរួមមានការព្យាករណ៍នៃ ការរីករាលដាលការធ្វើរោគវិនិច្ឆ័យលឿនក៏ដូចជាការចែករម្លែកចំណេះដឹង និងការប្រាស្រ័យទាក់ទងគ្នា។
ស្ថាបនិក Alibaba លោក Jack Ma បានបរិច្ចាគរបាំងវះកាត់ និងឧបករណ៍ធ្វើតេស្តិ៍ជាច្រើន ដល់ប្រទេសមួយចំនួនហើយបានផ្សព្វផ្សាយសៀវភៅដៃឌីជីថល ស្តីពីបទពិសោធន៍របស់បុគ្គលិកពេទ្យជួរមុខចិនក្នុងការពិនិត្យ តាមដានធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺ COVID-១៩ ៕
ដោយ៖ លី ភីលីព