អង់គ្លេស ៖ សំណល់គ្រោងឆ្អឹង នៃកប៉ាល់លិច ដោយខ្យល់ព្យុះកាលឆ្នាំ១៧៦៩ បានបង្ហាញខ្លួននៅលើឆ្នេរសមុទ្រ Maine ស្ទើរតែរៀងរាល់ ២០ ឆ្នាំមកហើយ ប៉ុន្តែនៅតែជាអាថ៌កំបាំងអស់ រយៈពេលជាង៦ទសវត្ស រហូតមកដល់ពេលនេះ បើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកស្រាវជ្រាវ បានកំណត់អត្តសញ្ញាណ កម្ទេចកម្ទីឈើជាកប៉ាល់ ដឹកទំនិញអង់គ្លេស ដែលមានតាំងពីមុនសង្គ្រាម បដិវត្ត ដែលធ្វើឲ្យវាចាស់ជាងអាមេរិក។ ការប្រើប្រាស់យន្ដហោះដ្រូន បំពាក់ជាមួយបច្ចេកវិទ្យាកំណត់ទី តាំងភូមិសាស្ត្រដើម្បីកំណត់ថា វាត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៧៥៤ ហើយបានដាក់នៅលើផ្នូរដីខ្សាច់មួយកំឡុងពេលឆ្នាំ ១៧៦៩ ។
លោក Stefan Claesson ជាអ្នកវិទ្យាសាស្រ្តគូសផែនទី យន្តហោះគ្មានមនុស្សបើក (UAS) និងជាប្រធានគម្រោងបានប្រាប់ DailyMailថា កប៉ាល់នោះបានដឹកនាវិកបុរស៤ នាក់រួមជាមួយម្សៅសាច់ជ្រូក និងទំនិញអង់គ្លេស នៅពេលវាជួបព្យុះដ៏ខ្លាំងក្លាមួយ ដែលបង្ខំឲ្យវាចុះចតឆ្នេរយ៉ក ។
លោក Claesson បានចែករម្លែកថា បន្ទាប់ពីការប៉ះពាល់ព្យុះឆ្នាំ ២០១៨ នៅតែមានសំណួរអំពីអាយុ និងប្រភពដើមនៃកប៉ាល់លិច។ ឈើហ៊ុបគំរូត្រូវគ្នានឹងសន្ទស្សន៍ ដើមឈើអង់គ្លេសថ្មីដែលបង្ហាញ ពីកាលបរិច្ឆេទធ្លាក់ចុះប្រហែល ១៧៥៣ ៕
ដោយ៖លី ភីលីព