ព្រឹត្តិការណ៍

ជនជាតិចិន បង្ហាញពីសាមគ្គីភាព ក្នុងពេលដែលអាមេរិក ប្រឈមមុខនឹងការរាតល្បាតមេរោគ ដ៏អាក្រក់បំផុត

NEW YORK៖ គ្រាន់តែ ១១ សប្តាហ៍បន្ទាប់ពីករណី ឆ្លងជំងឺកូវីដ១៩ដំបូង របស់សហរដ្ឋអាមេរិក ត្រូវបានប្រកាស ហើយតិចជាង ៦ សប្តាហ៍ពីការស្លាប់លើកដំបូងរបស់ខ្លួន មនុស្សជិត ៤០០.០០០ នាក់ បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះវីរុសកូរ៉ូណា នៅសហរដ្ឋអាមេរិក ហើយចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១២.៩០០ នាក់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ នៅលើពិភពលោក បានឃើញការរាតត្បាត រាលដាលពាសពេញទឹកដីរបស់ខ្លួន បញ្ជូនរលកនៃការតក់ស្លុត ទៅកាន់ទីផ្សារហិរញ្ញវត្ថុ ហើយប្រជាជនអាមេរិកភាគច្រើន ស្ថិតនៅក្រោមការបញ្ជាឱ្យស្ថិតនៅក្នុងផ្ទះ ដើម្បីបន្ថយការរីករាលដាល នៃមេរោគ។

អាជ្ញាធរសហព័ន្ធ រដ្ឋ និងអាជ្ញាធរមូលដ្ឋាន របស់សហរដ្ឋអាមេរិក បានព្រមានថា សប្តាហ៍នេះ នឹងក្លាយជាពេលវេលាអាក្រក់បំផុត សម្រាប់ប្រទេសជាតិ ដោយប្រធានាធិបតីលោក ដូណាល់ត្រាំ បានព្យាករណ៍ថា «មានអ្នកស្លាប់ជាច្រើន, ជាអកុសល» ហើយវេជ្ជបណ្ឌិតកំពូល ផ្នែកវះកាត់របស់អាមេរិក លោក Jerome Adams បានហៅពេលវេលានេះថា ជាសប្តាហ៍ដ៏លំបាក និងសោកសៅបំផុត សម្រាប់ជីវិតរបស់ ជនជាតិអាមេរិកភាគច្រើន។

រោងចក្រចិនកំពុងដំណើរការ យ៉ាងពេញទំហឹង ដើម្បីបំពេញការបញ្ជាទិញ របស់សហរដ្ឋអាមេរិក រដ្ឋាភិបាលខេត្ត និងក្រុងរបស់ប្រទេសចិន កំពុងប្រញាប់ប្រញាល់ជួយរដ្ឋ និងទីក្រុងបងប្អូនរបស់ពួកគេ ហើយវិស័យជំនួញរបស់ប្រទេសចិន កំពុងផ្តល់ការបរិច្ចាគយ៉ាងច្រើន។

ការខិតខំប្រឹងប្រែង ពីប្រជាជនអាមេរិក ដើមកំណើតចិន សាមញ្ញជាច្រើននាក់ ទោះបីជារឿងតូចតាច បើប្រៀបធៀបទៅនឹងតំបន់ ឬមនុស្សច្រើនដែលនៅឆ្ងាយ ក៏បានចូលរួមចំណែក ក្នុងការដោះស្រាយកង្វះខាត ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រយ៉ាងខ្លាំង នៅក្នុងសហគមន៍ របស់ពួកគេផងដែរ។

វីរុសបានលួចអ្នកជាទីស្រឡាញ់

នៅទូទាំងពិភពលោក ករណីឆ្លងជំងឺកូវីដ – ១៩ បានឆ្លងដល់មនុស្សចំនួន ១,៤៣ លាននាក់ក្នុងនោះ មានមនុស្សជាង ៨២.០០០ នាក់បានស្លាប់។ នេះបើយោងតាម របាយការណ៍ចុងក្រោយ ពីសាកលវិទ្យាល័យ Johns Hopkins ។

នៅរដ្ឋញូវយ៉ក ដែលជាចំណុចកណ្តាល នៃជំងឺរាតត្បាតសហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងបានលើសពី ១៤០.០០០ នាក់ក្នុងនោះ មានអ្នកស្លាប់ជិត ៥.៥០០ នាក់។ នៅទីក្រុងញូវយ៉កតែម្នាក់ឯងចំនួន អ្នកស្លាប់បានកើនឡើងដល់ ៤…០០០ នាក់។

Monica Guy ជាបុគ្គលិកឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បាននិយាយប្រាប់ស៊ិនហួ តាមរយៈវីដេអូថា “ខ្ញុំបានឃើញរថយន្តសង្គ្រោះបន្ទាន់ នាំមនុស្សឈឺ ក្អួតចង្អោរ ដោយមានពាក់ម៉ាស សម្រាប់ការវះកាត់ ហើយពួកគេក្អួតដាក់ម៉ាសនោះ។ ពួកគេ ត្រូវបានបញ្ជូន ទៅបន្ទប់សង្គ្រោះបន្ទាន់ ពីរថយន្តសង្គ្រោះបន្ទាន់” ។ ស៊ីនហួរក្នុងបទសម្ភាសន៍ តាមរយៈការហៅជាវីដេអូ។

នាងបាននិយាយថា ចោរដែលលួចមនុស្សជាទីស្រឡាញ់។ វាគឺជាចោរ ដែលបានចូលតាមបង្អួចផ្ទះរបស់អ្នក ចម្លងមកគ្រួសាររបស់អ្នក ហើយលួចពួកគេចេញ ពីព្រោះពួកគេ មិនមានជីវិតរស់រានទៀតនោះទេ” ។

អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បានប្រកាសនៅថ្ងៃអង្គារនេះថា មានមនុស្ស ៧៣១ នាក់ទៀតបានស្លាប់ ដោយសារវីរុសនេះកាលពីថ្ងៃច័ន្ទ ដែលនេះគឺជាការកើនឡើងដ៏ធំបំផុត ក្នុងរយៈពេលតែមួយថ្ងៃ នៃអ្នកស្លាប់នៅក្នុងរដ្ឋ។

នៅក្នុងបទសម្ភាសន៍ដោយ FaceTime ជាមួយស៊ីនហួ លោក Mike Lanotte នាយកប្រតិបត្តិ និងជា CEO នៃសមាគមនាយក ពិធីបុណ្យសពរដ្ឋញូវយ៉ក បាននិយាយថា “យើងបានឃើញការកើនឡើងយ៉ាងខ្លាំង នៃចំនួនអ្នកស្លាប់ ដែលកើតឡើងជាពិសេស នៅក្នុងទីក្រុងញូវយ៉ក” ។

លោក Lanotte បាននិយាយថា “ខ្ញុំមិនដែលឃើញរឿងបែបនេះ នៅក្នុងជីវិតរបស់ខ្ញុំនោះទេ។ ខ្ញុំបាននិយាយទៅកាន់ នាយកពិធីបុណ្យសព ដែលនិយាយមកខ្ញុំថា ខ្ញុំបានធ្វើរឿងនេះ អស់រយៈពេលជាង ៤០ ឆ្នាំហើយ ហើយខ្ញុំមិនដែលឃើញរឿងបែបនេះ នៅក្នុងជីវិតរបស់ខ្ញុំ” ។ លោកបន្ថែមថា មានតម្រូវការចាំបាច់ សម្រាប់នាយកបុណ្យសព ដើម្បីទទួលបានឧបករណ៍ ការពារផ្ទាល់ខ្លួន (PPE) ដើម្បីឱ្យពួកគេអាចបន្តការងារ របស់ពួកគេដោយសុវត្ថិភាព។

អានវិចារណកថាមួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអង្គារ ដោយកាសែត Los Angeles Times បានឱ្យដឹងថា “ ក្នុងរយៈពេលពីរខែកន្លងមក រៀងរាល់សប្តាហ៍ គឺកាន់តែអាក្រក់ជាងកាលពីមុន។ ការភ្នាល់ដែលមានសុវត្ថិភាពបំផុត គឺថាសប្តាហ៍នេះនឹងអាក្រក់បំផុត បន្ទាប់មកមានចំនួនមិនច្បាស់ នៃសប្តាហ៍ដែលអាក្រក់ជាងនេះ។

«ពិតជាអាចជួយបាន»

កាលពីថ្ងៃពុធប្រទេសចិន បានបញ្ចប់ការបិទទីក្រុង វូហាន រយៈពេល ៧៦ ថ្ងៃ ដែលជាកន្លែងផ្ទុះដំបូងនៃវីរុសនេះ។ ចាប់តាំងពីមានការផ្ទុះឡើង ជនជាតិអាមេរិកដើមកំណើតចិន បានជួបការលំបាកខ្លាំងជាងពេលមុន ៗ ដែលពួកគេត្រូវប្រឈម នឹងការភ័យខ្លាចការរើសអើង និងការបិទអាជីវកម្ម។ ភាគច្រើននៃពួកគេ នៅតែផ្តោតលើការផ្គត់ផ្គង់សំភារៈពេទ្យ អោយអស់ពីសមត្ថភាពរបស់គេ សំរាប់អ្នកដែលត្រូវការ។

លោក Harry Wang អាយុ ៣០ ឆ្នាំ ជាជនជាតិអាមេរិកាំង ដើមកំណើតចិន ដែលកំពុងធ្វើការនៅ Silicon Valley និងសមាគម និស្សិត Wuhan Alumni នៃរដ្ឋ Northern California បានប្រមូលថវិកា ប្រហែលកន្លះលានដុល្លារអាមេរិក ដើម្បីជួយមន្ទីរពេទ្យចិននិងអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។

លោកបានមានប្រសាសន៍ថា “ យើងមិនត្រឹមតែយកចិត្តទុកដាក់ ចំពោះជនជាតិចិន ឬជនជាតិអាមេរិកាំង ដើមកំណើតចិននោះទេ។ នៅពេលដែលជនជាតិអាមេរិកដទៃទៀត ត្រូវការយើង យើងមិនអាចនិយាយថាទេបានទេ គឺយើងនិយាយថា បាន បាទ / ចា៎ ពិតជាជួយបាន” ។

លោក Wang បានប្រមូលផ្តុំ ក្រុមជនជាតិអាមេរិកាំង ដើមកំណើតចិន យ៉ាងលឿននៅចុងខែមករា ហើយបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការក្រៅរដ្ឋាភិបាល រួមទាំងជំនួយសង្គ្រោះដោយផ្ទាល់ និង អន្តរជាតិ MAP ដោយផ្តល់នូវសម្ភារៈ ជួយសង្គ្រោះជាចម្បងជាង ១០ តោន ទៅកាន់ខេត្តហ៊ូប៉ីរបស់ប្រទេសចិ នដែលក្នុងនោះ មាន វូហានជារដ្ឋធានី។

នៅពេលដែលវីរុស បានចាប់ផ្តើមរីករាលដាលនៅ West Coast នៃសហរដ្ឋអាមេរិក លោក Wang ដែលជាអ្នកដឹកនាំក្រុម បានបង្កើនឱ្យបានច្រើន តាមដែលអាចធ្វើបាន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ហើយបានធ្វើការជាមួយ អង្គការក្រៅរដ្ឋាភិបាលដូចគ្នា ដើម្បីជួយមន្ទីរពេទ្យរដ្ឋកាលីហ្វ័រញ៉ា ក្នុងការទិញគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ។

លោក Wang បានបន្តថា “ ដំបូងនៅពេលដែលយើង ព្យាយាមបញ្ចុះបញ្ចូល អង្គការក្រៅរដ្ឋាភិបាល ឲ្យជួយ វូហាន គឺយើងបានជឿជាក់ពួកគេថា ការជួយវូហាន គឺកំពុងជួយប្រទេសចិន ហើយជួយប្រទេសចិន កំពុងជួយសហរដ្ឋអាមេរិកដូចគ្នាដែរ ហើយការជួយសហរដ្ឋអាមេរិក កំពុងជួយពិភពលោកថែមទៀត។ ឥឡូវនេះវាដល់ពេលហើយ ដើម្បីជួយសហរដ្ឋអាមេរិក ហើយដៃគូអង្គការ ក្រៅរដ្ឋាភិបាលរបស់យើង បន្តជឿជាក់លើយើង។

នៅទីក្រុងញូវយ៉ក, Lei Chen គឺជាម្ចាស់ភោជនីយដ្ឋានមួយ ដែលមកពីខេត្ត ឡៅនីង ភាគឦសាន្ត ប្រទេសចិន ហើយបានធ្វើចំណាកស្រុក ទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥។ បន្ទាប់ពីបានកត់សម្គាល់ ឃើញប៉ូលិសនិងគ្រូពេទ្យជាច្រើន នៅសង្កាត់របស់គាត់ មិនមានសម្ភារៈការពារ ឬ PPE គាត់បានចែកម៉ាស់ប្រភេទវះកាត់ ឱ្យពួកគេចំនួន ២០,០០០សន្លឹក , សម្លៀកបំពាក់ការពារ ១០០ ឈុត, ទឹកអនាម័យលាងដៃ ៣០០ ដប, ឧបករណ៍ដកដង្ហើម ឬម៉ាស់ N95 ចំនួន ១.០០០ និងស្រោមដៃ ២ ប្រអប់។

លោកបាននិយាយថា “នៅថ្ងៃមុន ខ្ញុំបានបើកបរឆ្លងកាត់ ប៉ុស្តិ៍ប៉ូលិសក្នុងតំបន់ ហើយខ្ញុំបានឈប់ផ្តល់ឱ្យពួកគេ នូវទឹកអនាម័យដៃតែ ២ ដប ដែលខ្ញុំមាននៅក្នុងឡាន។ ពួកគេត្រូវការរបស់ទាំងនោះ ច្រើនជាងខ្ញុំទៅទៀត” ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top