ព្រឹត្តិការណ៍

អង្គការ OPEC និងរុស្ស៊ីពិភាក្សាគ្នា កាត់បន្ថយទិន្នផលប្រេង

បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះ អង្គការ OPEC និងប្រទេសរុស្ស៊ី នឹងធ្វើការពិភាក្សាគ្នា អំពីការកាត់បន្ថយ ទិន្នផលប្រេង ដើម្បីគាំទ្រតម្លៃ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែវីរុសកូរ៉ូណា ប៉ុន្តែកិច្ចពិភាក្សានោះ មានភាពស្មុគស្មាញ ដោយការខ្វែងគំនិតផ្ទៃក្នុង និងការស្ទាក់ស្ទើរ របស់សហរដ្ឋអាមេរិក ក្នុងដំណើរចូលរួម ក្នុងចំណាត់ការណាមួយ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា កិច្ចចរចាគ្នាថ្មី ស្តីពីការកាត់បន្ថយទិន្នផលប្រេងនេះ ពិបាកនឹងអាចទៅរួចណាស់ ដោយគ្មានភាគីដទៃទៀត ចូលរួមណាស់ ។

គួរបញ្ជាក់ថា តម្រូវការប្រេងឥន្ធនៈបានធ្លាក់ចុះជាខ្លាំង រហូតដល់ទៅចំនួន៣០ភាគរយ ដោយសារតែចំណាត់ ការទប់ស្កាត់វីរុសកូវីដ១៩ បានធ្វើឲ្យផ្អាកការហោះហើរយន្តហោះ កាត់បន្ថយការប្រើប្រាស់រថយន្ត និងទប់ស្កាត់ដល់សកម្មភាពសេដ្ឋកិច្ច ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top