ព្រឹត្តិការណ៍

កូរ៉េខាងជើង បញ្ចប់ជំហានដំបូង នៃសំណង់មន្ទីរពេទ្យ

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ ទើបបានបញ្ចប់ការងារដំបូង លើការសាងសង់មន្ទីរពេទ្យថ្មីមួយ នៅក្នុងទីក្រុងព្យុងយ៉ាង ស្របពេលដែលមានការ ផ្ទុះឆ្លងវីរុសថ្មី គឺមេរោគកូវីដ១៩។

ទីភ្នាក់ងារសារព័ត៌មាន នៃគណបក្សពលករកូរ៉េខាងជើង ឈ្មោះ Rodong Sinmun បានរាយការណ៍ប្រាប់កាលពី ម្សិលមិញនេះថា សំណង់គ្រឹះលើមន្ទីរពេទ្យ Pyongyang General Hospital ថ្មី បានរួចរាល់ក្នុងពេល២០ថ្ងៃ មុនកាលកំណត់។

គួរបញ្ជាក់ថា សេចក្តីរាយការណ៍នេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងកាលពីខែមុននោះថា អគារពេទ្យនៅមិនគ្រប់គ្រាន់ ក្នុងការដោះស្រាយជាមួយ មេរោគឆ្លងថ្មីនោះទេ ។ ទីក្រុងព្យុងយ៉ាង រហូតមកទល់ពេលនេះ នៅតែអះអាងថា គ្មានករណីឆ្លងកូវីដ១៩ ក្នុងប្រទេសនោះឡើយ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top