វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃពុធ សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយជំងឺកូវីដ១៩លើសពី១៤.៦០០នាក់ ដែលជាប្រទេសជាប់លំដាប់លេខ២នៅលើពិភពលោក បន្ទាប់ពីអ៊ីតាលី ។
នាពេលឥឡូវនេះ ការឆ្លងរាលដាលជំងឺ បានសម្លាប់មនុស្សនៅសហរដ្ឋអាមេរិក អស់តិចបំផុត១៤.៦៩៥នាក់ ដែលនាំមុខពិភពលោក ដោយមានអ្នកឆ្លងជំងឺច្រើនជាងគេបំផុតដល់ទៅ៤២៩.០៥២នាក់ នេះបើយោងតាមតួលេខបង្ហាញឡើងដោយសាកលវិទ្យាល័យ Johns Hopkins University ។
កាលពីថ្ងៃសៅរ៍ មានអ្នកឆ្លងលើសពី៣០០.០០០ករណី ។
ក្រុងញ៉ូវយ៉ក ជាតំបន់មួយដែលបានគ្រោះធ្ងន់ធ្ងរជាងគេ នៅអាមេរិក ។ កាលពីថ្ងៃពុធ ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺ និងស្លាប់ខ្ពស់ជាងគេ ។
ករណីនៃអ្នកឆ្លងជំងឺនៅក្រុងញ៉ូវយ៉ក មានរហូតដល់១៥០.០០០នាក់ គិតត្រឹមថ្ងៃពុធ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា