ព្រឹត្តិការណ៍

របាយការណ៍៖ ជំងឺកូវីដ១៩ ឆ្លងរាលដាល លឿននៅ ក្នុងខែ្សរាជវង្សរបស់ អារ៉ាប៊ីសាអ៊ូឌីត

បរទេស៖ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ King Faisal នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាមន្ទីរពេទ្យដែលសមាជិកនៃគ្រួសាររាជវង្ស ត្រូវបានព្យាបាល កំពុងរៀបចំគ្រែចំនួន ៥០០ សម្រាប់ការកើនឡើងនៃចំនួនអ្នកដែលមានជំងឺ កូវីដ១៩ ពីក្រុមគ្រួសាររាជវង្ស Al Saud ។

យោងតាមសារព័ត៌មាន Middle East Eye ចេញផ្សាយកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកគ្រួសាររាជវង្សជាច្រើននាក់ រួមទាំងព្រះអង្គម្ចាស់ Faisal bin Bandar bin Abdulaziz Al Saud អភិបាលក្រុងរីយ៉ាដ ក៏ត្រូវបានទទួលការព្យាបាលរួចហើយសម្រាប់វីរុសនេះ។

កាលពីខែមុន Middle East Eye បានរាយការណ៍ថា មន្ទីរពេទ្យនេះត្រូវបានបិទជាបណ្តោះអាសន្នបន្ទាប់ពីបុគ្គលិកម្នាក់បានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសកូវីដ១៩ ។ មន្ទីរពេទ្យនេះជាមន្ទីរពេទ្យពិសេសសម្រាប់ព្យាបាលសមាជិកនៃគ្រួសាររាជវង្សជាពិសេសស្តេច Salman ដែលមានព្រះជន្ម ៨៤ វស្សា និងបងប្អូនរបស់ព្រះអង្គ។

មន្រ្តីរបស់មន្ទីពេទ្យបានផ្ញើសារអេឡិកត្រូនិក ទៅវេជ្ជបណ្ឌិតជាន់ខ្ពស់ ហើយសារនេះត្រូវទទួលបានដោយ NYT អោយដឹងថា សេចក្តីណែនាំត្រូវត្រៀមសំរាប់ VIPs មកពីទូទាំងប្រទេស” ។

សារនោះបាននិយាយថា សមាជិកបុគ្គលិកដែលឈឺទាំងអស់ឥឡូវនេះ នឹងត្រូវបានព្យាបាលនៅមន្ទីរពេទ្យដែលមានវណ្ណៈទាបដើម្បីទុកកន្លែងសម្រាប់រាជវង្សចូលព្យាបាល។

មនុស្សម្នាក់ដែលជិតស្និទ្ធនឹងក្រុមគ្រួសាររាជវង្ស បានប្រាប់កាសែតថា មនុស្សប្រហែលជាង ១៥០ នាក់ត្រូវបានជឿថាមានវីរុស ក្នុងនោះ មានសមាជិកនៃខ្សែតូចតាចផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top