ព្រឹត្តិការណ៍

ក្រុមហ៊ុន Tesla បើកការកក់ ការបញ្ជាទិញសម្រាប់ Model 3 ចំនួន២ នៅក្នុងប្រទេសចិន

ចិន៖ បើយោងតាមគណនី Weibo ផ្លូវការរបស់ក្រុមហ៊ុនថា ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក Tesla Inc របស់សហរដ្ឋអាមេរិក បានបើកការកក់ការបញ្ជាទិញ នៅក្នុងប្រទេសចិន សម្រាប់ម៉ូដែល Tesla Model 3 ចំនួន២របស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

វ៉ារ្យ៉ង់ដែលមានចម្ងាយ ឆ្ងាយជាងមុននៃរថយន្តម៉ូដែល ៣ ផលិតនៅក្នុងប្រទេសចិន ត្រូវបានលក់ក្នុងតម្លៃ បន្ទាប់ពីមានការឧបត្ថម្ភចំនួន ៣៣៩.០៥០ យ័ន (៤៧.៩៧១ ដុល្លារ) ដើម្បីទាក់ទាញអ្នកប្រើប្រាស់ កាន់តែច្រើននៅក្នុងទីផ្សារ រថយន្តអគ្គិសនីធំបំផុត របស់ពិភពលោក។
តម្លៃគឺមានការប្រកួតប្រជែងខ្លាំងណាស់ សម្រាប់យានយន្តដែលមានទ្វារ៤ បើកបរដោយកង់ខាងក្រោយ និងត្រូវបានរចនាឡើង ដើម្បីឲ្យរត់បានចម្ងាយ ប្រហែល ៦៦៨ គីឡូម៉ែត្រលើបន្ទុកមួយ បើប្រៀបធៀបជាមួយនឹងចម្ងាយ ប្រហែល ៤៥០ គីឡូម៉ែត្រ សម្រាប់កំណែមូលដ្ឋានបច្ចុប្បន្ន ដែលចាប់ផ្តើមពី ៣២៣.៨០០ យ័ន។

ម៉ូដែល Tesla Model 3 Performance ផលិតនៅក្នុងប្រទេសចិន ក៏ត្រូវបានបើកសម្រាប់ការបញ្ជាទិញ ក្នុងពេលតែមួយផងដែរ ដោយចាប់ផ្តើមពីតម្លៃ ដែលអាចទទួលបាន ៤១៩,៨០០ យ័ន។ កំណែដ៏ឆ្លាតវៃនេះ ដែលមានកង់៤ ត្រូវបានបំពាក់ដោយ AutoPilot ដើម្បីជួយក្នុងការបើកបរ ធ្វើឲ្យវាមានសុវត្ថិភាព និងងាយស្រួលជាងមុន។

បច្ចុប្បន្នម៉ូដែល Tesla Model 3 Performance ត្រូវបានផលិតនៅសហរដ្ឋអាមេរិក និងលក់នៅប្រទេសចិន ក្នុងតម្លៃ ៥០៩,៩០០ យ័ន។ ម៉ូដែលទី ៣ ផលិតនៅប្រទេសចិន ត្រូវបានគេរំពឹងថា នឹងចែកចាយនៅត្រីមាសទី ១ ឆ្នាំ ២០២១៕ ដោយ៖លី ភីលីព

Most Popular

To Top