ចិន៖ ក្រុមហ៊ុន Tencent Holdings Ltd បានប្រកាសផែនការវិនិយោគ ជាបន្តបន្ទាប់ នៅទីក្រុងវ៉ូហាន ជាកន្លែងដែលមានមេរោគ ឆ្លងវីរុសកូរ៉ូណា កើតដំបូង បានលេចចេញមកហើយ ទើបតែត្រូវបាន បញ្ឈប់រយៈពេលរាប់ខែ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ក្រុមហ៊ុនអ៊ីនធើណេតយក្ស បានសន្យាវិនិយោគ រដ្ឋាភិបាលឌីជីថល ការអប់រំតាមអ៊ីនធើណេត ការដឹកជញ្ជូនឆ្លាតវៃ និងបញ្ញាសិប្បនិម្មិត នៅក្នុងទីក្រុង ដោយមានគោលដៅ ធ្វើឲ្យបុគ្គលិក មានចំនួន៤ដងក្នុងរយៈពេល៥ឆ្នាំ។ ក្រុមហ៊ុន Tencent នឹងជំរុញឲ្យ មានទីស្នាក់ការកណ្តាល នៃឧស្សាហកម្មឌីជីថល Tencent (វ៉ូហាន) នៅក្នុងទីក្រុងជាកន្លែង ដែលខ្លួនមានគោលបំណង ផ្តោតលើការគ្រប់គ្រងឌីជីថល និងគំនិតផ្តួចផ្តើមរបស់ទីក្រុងឆ្លាត។
ក្រុមហ៊ុនគ្រោងនឹង បង្កើតមូលដ្ឋានគ្រឹះ អប់រំឆ្លាតវៃ ពង្រីកទំហំកម្មវិធីអប់រំ តាមអ៊ីនធើណេត ឲ្យមានបុគ្គលិក ៤០០០ នាក់ក្នុងរយៈពេល ៣ ឆ្នាំ។ វាក៏កំពុងរៀបចំបង្កើត មជ្ឈមណ្ឌលបទពិសោធន៍ ក្រៅបណ្តាញ នៅទីក្រុងវ៉ូហាន បន្ទាប់មកវាសង្ឃឹមថា នឹងផ្សព្វផ្សាយពាសពេញ ប្រទេស។
ទាក់ទងនឹងការ ដឹកជញ្ជូនក្រុមហ៊ុន Tencent នឹងចាប់ផ្តើមបង្កើតមូលដ្ឋាន ដឹកជញ្ជូនដ៏ឆ្លាតវៃ និងជំរុញទេពកោសល្យឌីជីថល នៅក្នុងវិស័យរថយន្ត រួមគ្នាជាមួយក្រុមហ៊ុន Dongfeng Motor Group ។ មន្ទីរពិសោធន៍ បញ្ញាសិប្បនិម្មិតរបស់ Tencent Cloud ជំនាញស្រាវជ្រាវ និងអនុវត្តផលិតផល AI នឹងត្រូវដាក់ឲ្យដំណើរការ។ សាលាបច្ចេកវិទ្យាសន្តិសុខអ៊ីនធើណេត ក៏នឹងត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងទីក្រុងផងដែរ៕
ដោយ៖លី ភីលីព