បរទេស ៖ ការសិក្សាថ្មីមួយ ដែលពិនិត្យលើសំណាកខ្យល់ ពីមន្ទីរពេទ្យជាមួយអ្នកជំងឺ COVID-១៩ បានរកឃើញថា វីរុសនេះអាចធ្វើដំណើរ បានដល់ទៅ ៤ ម៉ែត្រ ពីអ្នកជំងឺ ពោលគឺពីរដង បើយោងតាមការណែនាំគម្លាត បច្ចុប្បន្នដែលនិយាយថា មនុស្សគួរតែទុកគន្លាតខ្លួនពីគ្នា នៅទីសាធារណៈ ។
យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លទ្ធផលបឋម នៃការស៊ើបអង្កេតដោយអ្នកស្រាវជ្រាវ ជនជាតិចិននេះ ត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រ ដោយប្រព័ន្ធព័ត៌មាន Emerging Infectious Diseases របស់ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) ។
ពួកគេបន្ថែមការជជែកវែកញែក កាន់តែខ្លាំងឡើងអំពីរបៀប ដែលជំងឺនេះត្រូវបានចម្លង ដោយអ្នកវិទ្យាសាស្ត្រខ្លួន ឯងបានព្រមានថា បរិមាណវីរុសតិចតួច ដែលពួកគេបានរកឃើញ នៅចម្ងាយនេះមិនចាំបាច់ឆ្លងទេ។
ក្រុមអ្នកស្រាវជ្រាវដឹកនាំ ដោយក្រុមមួយ នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា នៅទីក្រុងប៉េកាំង បានធ្វើតេស្តិ៍លើផ្ទៃនិងសំណាកខ្យល់ ពីក្រុមសង្គ្រោះបន្ទាន់ និងបន្ទប់ទូទៅនៃអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ Huoshenshan ក្នុងទីក្រុង វូហាន។ ពួកគេបានដាក់អ្នកជំងឺ សរុបចំនួន ២៤ នាក់ នៅចន្លោះថ្ងៃទី ១៩ ខែកុម្ភៈនិងថ្ងៃទី ២ ខែមីនា។
ពួកគេបានរកឃើញថា វីរុសនេះត្រូវបានគេប្រមូលផ្តុំខ្លាំងបំផុត នៅជាន់នៃឥដ្ឋក្នុងបន្ទប់ “ប្រហែលជាដោយសារតែទំនាញនិងលំហូរខ្យល់ បណ្តាលឱ្យដំណក់ទឹកវីរុសភាគច្រើនអណ្តែតដល់ដី” ៕
ប្រែសម្រួលៈ ណៃ តុលា