ព្រឹត្តិការណ៍

មេបញ្ជាការអាមេរិក នៅអាហ្វហ្គានីស្ថាន និងពួកតាលីបង់ ពិភាក្សាគ្នាអំពីការ កាត់បន្ថយអំពើហិង្សា ក្នុងប្រជុំនៅទីក្រុងដូហា

បរទេស៖ មេបញ្ជាការកងកម្លាំង សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បានជួបគ្នាជាមួយថ្នាក់ដឹកនាំពួកតាលីបង់ នៅក្នុងទីក្រុងដូហា ពិភាក្សាអំពីតម្រូវការចាំបាច់ ក្នុងការកាត់បន្ថយ អំពើហិង្សានៅអាហ្វហ្គានីស្ថាន ស្របពេលដែលការ ប៉ះទង្គិចគ្នានៅបន្តមាន បង្កការគម្រាមកំហែង រារាំងដល់ដំណើរការសន្តិភាព។

ជំនួបគ្នា រវាងថ្នាក់ដឹកនាំពួកតាលីបង់ និងលោកឧត្តមសេនីយ៍ Scott Miller ជាមេបញ្ជាការរបស់កងកម្លាំង សហរដ្ឋអាមេរិក និងបេសកកម្ម ដោះស្រាយតាមរយៈការមិនប្រយុទ្ធគ្នា ដឹកនាំដោយអង្គការណាតូ នៅប្រទេសអាហ្វហ្គានីស្ថាន នេះ បានកើតមានឡើង នៅរាត្រីថ្ងៃសុក្រសប្ដាហ៍នេះ។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ស្របពេលដែលពួកបះបោរ ធ្វើការចោទប្រកាន់ កងកម្លាំងសហរដ្ឋអាមេរិក ពីបទបំពាន កិច្ចព្រមព្រៀង ដែលចុះហត្ថលេខា រវាងភាគីទាំងពីរកាលពីខែកុម្ភៈ៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top