បរទេស៖ នាវាពិឃាត សមត្ថភាពមីស៊ីល របស់ទ័ពជើងទឹក សហរដ្ឋអាមេរិកមួយ តាមសេចក្តីរាយការណ៍ បានធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃសុក្រម្សិលមិញនេះ ជាថ្ងៃតែមួយដែលយន្តហោះចម្បាំងចិន ធ្វើសមយុទ្ធ នៅដែនទឹកជិតកោះតៃវ៉ាន់។
ប្រទេសចិ ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានខឹងនឹងការបង្កើនចំណាត់ការ របស់រដ្ឋបាលលោក ត្រាំ ដែលគាំទ្រដល់កោះតៃវ៉ាន់ ដូចជាការលក់អាវុធឲ្យបន្ថែម ការធ្វើប្រតិបត្តិការល្បាតនានា ជិតកោះតៃវ៉ាន់ និងដំណើរទស្សនកិច្ច ទៅទីក្រុងវ៉ាស៊ីនតោន របស់អនុប្រធានាធិបតីតៃវ៉ាន់ លោក William Lai កាលពីខែកុម្ភៈ។
យោធាសហរដ្ឋអាមេរិក និងតៃវ៉ាន់ បាននិយាយប្រាប់ថា នាវាពិឃាដ USS Barry ត្រូវបានបញ្ជូនឲ្យធ្វើដំណើរ ទៅកាន់តំបន់ប្រតិបត្តិការ នៃកងនាវាលេខ៧របស់អាមេរិក ក្នុងដំណើរគាំទ្រ ដល់សន្តិសុខនិងស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
ប្រែសម្រួល៖ប៉ាង កុង