ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក បាននាំមុខអ៊ីតាលី សរុបនៃអ្នកស្លាប់នៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍ ដោយបានក្លាយជាប្រទេសដែលមានអ្នកស្លាប់ និងឆ្លងជំងឺច្រើនជាងគេបំផុតនៅទូទាំងពិភពលោក ។
មជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE)ចំណុះឲ្យសាកលវិទ្យាល័យ Johns Hopkins University បានរាយការណ៍ថា សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ៥២៩.៩៥១នាក់ និងមានអ្នកស្លាប់២០.៦០៨នាក់ គិតត្រឹមម៉ោង២ព្រឹក ត្រូវនឹងម៉ោង៦និង០០នាទី ម៉ោងសកល នៅថ្ងៃអាទិត្យនេះ ។
យោងតាមសេចក្តីរាយការណ៍សរុប អ៊ីតាលី បានត្រូវគេរាយការណ៍មកថា មាន១៥២.២៧១ករណី និងមានអ្នកស្លាប់ចំនួន១៩.៤៦៨នាក់ ហើយអេស្ប៉ាញ នៅក្នុងកំណត់ត្រាមានចំនួន១៦៣.០២៧ករណី និងមានអ្នកស្លាប់ចំនួន១៦.៦០៦នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


