ព្រឹត្តិការណ៍

ក្រុមហ៊ុន Lockheed ទទួលបានកុងត្រាជាង១៤លានដុល្លារសម្រាប់ការងារលើយន្តហោះចម្បាំង F35 សម្រាប់ទ័ពជើងទឹក ទ័ពអាកាស និងដៃគូនានា

បរទេស៖ ក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin តាមសេចក្តីរាយការណ៍ ទើបទទួលបានកំណែប្រែកុងត្រា មានទំហំទឹកប្រាក់១៤,៩លានដុល្លារ នៅថ្ងៃសុក្រសប្ដាហ៍នេះ សម្រាប់ការងារលើយន្តហោះចម្បាំងបំបាំងកាយ F35 ឲ្យកងទ័ពជើងទឹក កងទ័ពអាកាសអាមេរិក និងដៃគូមួយចំនួនផ្សេងទៀត។ 

កិច្ចព្រមព្រៀងថ្មីនេះ តាមសេចក្តីរាយការណ៍ ធ្វើការកែប្រែកុងត្រា ដែលផ្តល់ឲ្យជាលើកដំបូងក្នុងឆ្នាំ២០១៨ និងផ្គត់ផ្គង់ថវិកាចំពោះសមត្ថភាពជួសជុល សម្រាប់ប្រព័ន្ធបង្កើតថាមពលកម្លាំងទឹក ដែលស្ថិតនៅក្រោមកម្រិតទាប នៃផលិតកម្មដំបូងរបស់យន្តោះចម្បាំង F-35។ 

គួរបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ក្រុមហ៊ុន Lockheed បានទទួលប្រាក់១៨៤,៥លានដុល្លារ ក្នុងការបង្កើនសមត្ថភាពជួសជុលកម្រិតដេប៉ូសរីរាង្គ សម្រាប់យន្តហោះចម្បាំងបំបាំងកាយ F-35 ក្រោមកុងត្រាផលិតកម្មដំបូងមានកម្រិតទាប ដែលបានផ្តល់ឲ្យកាលពីមុន៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top