បារំាង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា វាជាពេលវេលាមួយដ៏ល្អ សម្រាប់ពាណិជ្ជកម្ម ផលិតក្តារមឈូស នៅពេលមានរឿងអាក្រក់កើតឡើង សម្រាប់មនុស្សយើង ហើយការឆ្លងរីករាលដាល វីរុសកូរ៉ូណា មិនមានការលើកលែង ដល់នរណាម្នាក់ឡើយ ។
រោងចក្រមួយដែលផលិត ក្តារមឈូសធំបំផុតនៅអឺរ៉ុប នៅក្នុងទឹកបារាំង ឈ្មោះ OGF នៅភាគខាងកើតប្រទេសបារំាង កម្មករបម្រើការងារកំពុងបង្កើនម៉ោងធ្វើការ ដោយសារតែតម្រូវការច្រើន ពីក្រុមគ្រួសារជាច្រើន និងអ្នកដែលជាទីស្រលាញ់របស់ពួកម្នាក់ៗ ។
លោក Emmanuel Garret នាយកគ្រប់គ្រងរោងចក្រ បាននិយាយថា “ដោយសារតែមានការឆ្លងរីករាល ដាលខ្លាំង យើងបានសម្រេចចិត្ត ដើម្បីធ្វើការផលិតគំរូក្តារមឈូស តែ៤ម៉ោងប៉ុណ្ណោះ ដែលមានអ្នកលក់ច្រើនបំផុត សម្រាប់គ្រួសារជាច្រើន” ។
គាត់បានបន្ថែមថា ការផ្លាស់ប្តូរនេះ “បានអនុញ្ញតឲ្យយើងនឹង មានសុទិដ្ឋិនិយមក្នុងវិស័យផលិតកម្ម” ។
ទិន្នន័យបានកើនឡើង៤១០ ក្តារមឈូសក្នុង១ថ្ងៃ ធៀបនឹងការផលិតធម្មតា មានត្រឹមតែ៣៧០ក្តារមឈូសប៉ុណ្ណោះ ។
ក្រុមកម្មករទាំងអស់ កំពុងតែធ្វើការងារថែមម៉ោង ជិត១ម៉ោងក្នុង១ថ្ងៃ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា