ព្រឹត្តិការណ៍

ជប៉ុន នឹងចាយលុយ ជាង២ពាន់លានដុល្លារ ប្តូររោងចក្រ ទាំងអស់ចេញពីចិន

បរទេស ៖ នៅថ្ងៃសៅរ៍ទី១១ ខែមេសានេះ ប្រទេសជប៉ុន បានប្រកាសថានឹងបញ្ចេញ ថវិកាប្រមាណជា ២,២ ពាន់លានដុល្លារ នៃកញ្ចប់ជំនួយសេដ្ឋកិច្ចប្រឆាំង នឹងមេរោគឆ្លងដើម្បីជម្រុញ ឲ្យមានការផ្លាស់ប្តូរផលិតកម្ម របស់ក្រុមហ៊ុនផលិតទាំងឡាយ របស់ជប៉ុន ក្នុងការចាកចេញពីប្រទេសចិន ខណៈដែលទំនាក់ទំនង កំពុងតែប្រេះឆា រវាងប្រទេសជិត ខាងបន្ទាប់ពីមានជំងឺរាតត្បាត។

កញ្ចប់ប្រាក់ មិនធ្លាប់មាន ចំនួនជាង ២ ពាន់លានដុល្លារនេះ នឹងត្រូវប្រើប្រាស់សម្រាប់ក្រុមហ៊ុន ផលិតរបស់ជប៉ុន ក្នុងការផ្ទេរផលិតកម្មរបស់ខ្លួនទាំងអស់ ទៅកាន់ប្រទេសជប៉ុន និងប្រមាណជាជាង ២១៦ លានដុល្លារដើម្បីជួយក្រុមហ៊ុនផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសផ្សេងទៀត ។ ការនាំចូលពីប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ជប៉ុនបានធ្លាក់ចុះជិត ៥០ ភាគរយក្នុងខែកុម្ភៈដោយសារគ្រឿងបរិក្ខារក្នុងប្រទេសចិនបានបិទ ខណៈដែលមេរោគឆ្លង នេះកើតមាននៅក្នុងប្រទេស ។

អ្វីដែលយើងអាចមើល ឃើញបន្ថែមទៀត អំពីសំពាធរវាងប្រទេសទាំង២នោះគឺ ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសជប៉ុន ដោយប្រធានាធិបតីចិន លោកស៊ីជីនពីង កាលពីដើមខែនេះ ដែលជាដំណើរទស្សនកិច្ចលើកទី ១ ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ ត្រូវបានពន្យារពេលដោយ គ្មានកំណត់នៅខែមុនពេលមាន ការរីករាលដាល នៃវីរុសឆ្លងវីរុសនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top