ព្រឹត្តិការណ៍

លោក ត្រាំ និងលោក ពូទីន ជួបសន្ទនាគ្នាតាមទូរស័ព្ទ ផ្តោតសំខាន់លើបញ្ហា នៃជំងឺកូវីដ១៩ និងរក្សាស្ថិរភាពទីផ្សារ ថាមពលសកល

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ថា សេតវិមាន បានឲ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃសុក្រ បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ដោយបានពិភាក្សាគ្នាខិតខំយ៉ាងណានឹងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងធានាឲ្យបាននូវស្ថិរភាព ទីផ្សារថាមពលសកល ។

សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតី ពូទីន បានជួបពិភាក្សាគ្នានាពេលចុងក្រោយ ដោយខិតខំធ្វើយ៉ាងណានឹងប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណា និងរក្សាឲ្យបាននូវថាមពលសកល” ។ មេដឹកនាំទំាងពីរ ក៏បានផ្តោតសំខាន់លើចំណងមេត្រីភាព និងបញ្ហាសកលលោកផងដែរ” ។

ការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ គឺជាការជួបគ្នាជាលើកទី២ហើយ រវាងលោក ត្រាំ និងរុស្សី ដែលជាសមភាគីរបស់គាត់ ។ មេដឹកនាំទាំងពីរ និងព្រះមហាក្សត្រ អារ៉ាប៊ី សាអូឌីត Salman bin Abdulaziz Al Saud បានបញ្ជាក់នៅក្នុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ដោយចេតនារបស់មេដឹកនាំទាំងអស់ ដើម្បីសម្របសម្រួលដល់សកម្មភាពនានា ក្នុងគោលបំណងរក្សាឲ្យបាននូវទីផ្សារប្រេងនៅលើសកលលោក ។

អង្គការប្រទេសនាំប្រេងចេញ ហៅកាត់ថា (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលដឹកនាំដោយរុស្ស៊ី និងក្រុម ដែលគេស្គាល់ថា OPEC បូក បានឈានដល់កិច្ចព្រមព្រៀងមួយ កាលពីថ្ងៃព្រហស្បតិ៍ នឹងកាត់បន្ថយផលិតកម្មប្រេង ដើម្បីបញ្ឈប់ទីផ្សារ សេរីមួយដែលបានធ្លាក់ចុះ ស្របពេលមានការឆ្លងរាលដាលវីរុសកូរ៉ូណា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top