ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តីអង់គ្លេស​ ចាកចេញពីមន្ទីរពេទ្យ​ ក្រោយសម្រាកព្យាបាលជំងឺកូវីដ-១៩​ ត្រឹមមួយសប្ដាហ៍

ឡុងដ៌៖​ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ត្រូវបានអនុញ្ញាតឲ្យចាកចេញពី មន្ទីរពេទ្យកណ្តាលទីក្រុងឡុងដ៍​ កាលពីថ្ងៃអាទិត្យបន្ទាប់ពីការព្យាបាល អស់រយៈពេលមួយសប្តាហ៍​ ចំពោះរោគសញ្ញានៃវីរុសកូវីដ-១៩​ ប៉ុន្ដែលោកមិនទាន់ចូល បំពេញការងារនៅឡេីយទេ។ 

 អ្នកនាំពាក្យរបស់នា យករដ្ឋមន្រ្តីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ លោក​ Johnson​ នឹងបន្តការព្យាបាលឲ្យជាសះស្បើយនៅឯទី ជនបទជាផ្លូវការរបស់លោក។ 

តាមរបាយការណ៍នោះបានឲ្យដឹងថា“ តាមយោបល់របស់ក្រុមគ្រូពេទ្យរបស់លោកនាយករដ្ឋមន្ត្រី​ នឹងមិនវិលត្រឡប់មកធ្វើការវិញភ្លាមៗទេ” ដោយរដ្ឋមន្រ្តីក្រសួងការបរទេស កំពុងបំពេញតួនាទីជំនួស។ 

លោក​ Johnson​ មានអាយុ ៥៥ ឆ្នាំត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី០៥ ខែមេសាបន្ទាប់ពីទទួលរង រោគសញ្ញាជំងឺកូវីដ-១៩​ អស់រយៈពេល ១០ ថ្ងៃហើយបានផ្លាស់ទៅ ព្យាបាលដោយយកចិត្តទុកដាក់នៅមួយថ្ងៃក្រោយមក ៕

ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top