ព្រឹត្តិការណ៍

ក្រុមហ៊ុន Fortune ៖ លោក Jack Ma ឈរកំពូលតារាងអ្នកជំនួញ មានឥទ្ធិពលបំផុត

ចិន៖ក្រុមហ៊ុន Fortune China បានចេញផ្សាយចំណាត់ថ្នាក់ នៃអ្នកដឹកនាំអាជីវកម្ម ដែលមានឥទ្ធិពលបំផុតចំនួន៥០ នាក់នៅក្នុងប្រទេសចិន កាលពីឆ្នាំ ២០២០ ដោយមានលោក Jack Ma Yun ស្ថាបនិកក្រុមហ៊ុន Alibaba ទម្ងន់ធ្ងន់ ផ្នែកពាណិជ្ជកម្មអេឡិចត្រូនិច លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន ទូរគមនាគមន៍យក្ស Huawei និងលោក Wang Chuanfu ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនផលិតរថយន្ត BYD ឈរលើកំពូល ៣យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ក្រុមហ៊ុន Fortune China បាននិយាយថា តម្លៃរបស់មេដឹកនាំ នៅក្នុងបញ្ជីមិនត្រឹមតែ ឆ្លុះបញ្ចាំងពីភាពជោគជ័យ របស់ក្រុមហ៊ុន របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការដឹកនាំក្រុមហ៊ុនរបស់ពួកគេ តាមរយៈវិបត្តិនិងសមត្ថភាព ក្នុងការស្វែងរកទិសដៅថ្មី។

អ្នកមានអ៊ីនធើណេតចិនផ្សេងទៀត នៅក្នុងបញ្ជីកំពូលទាំង ១០ រួមមានលោក Pony Ma Huateng ប្រធាន និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Tencent និងលោក Zhang Yiming ស្ថាបនិក និងជានាយកប្រតិបត្តិសកល នៃ ByteDance ។

លោក Lei Jun ស្ថាបនិកប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ទទួលបានចំណាត់ថ្នាក់លេខ ៩ ។ នៅក្នុងឧស្សាហកម្មផលិតឧកញ៉ា ដែលបានចុះបញ្ជីគឺ Terry Guo Taiming ស្ថាបនិកក្រុមហ៊ុនផលិត គ្រឿងអេឡិចត្រូនិច Hon Hai Group លោក Cao Dewang ប្រធានក្រុមហ៊ុន Fuyao Glass Group លោក Li Shufu ប្រធានក្រុមហ៊ុនផលិតរថយន្ត Geely Holding Group និងលោក Dong Mingzhu ប្រធាន និងជាប្រធានក្រុមហ៊ុន ផលិតឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះអេឡិចត្រូនិច៕ ដោយ៖លី ភីលីព

Most Popular

To Top