ញូវដេលី៖ ក្នុងនាមជា “ ឪពុក” នៃការចម្លងវីរុសកូរ៉ូណា, សម្ពាធអន្តរជាតិ បានចាប់ផ្តើមកើនឡើង មកលើប្រទេសចិន។
កាលពីថ្ងៃអាទិត្យ ក្រុមអ្នកជំនាញអង់គ្លេស បានស្តីបន្ទោសប្រទេសចិន ចំពោះការរីករាលដាលនៃវីរុស Covid-19 ដូច្នេះបច្ចុប្បន្ននេះ ក្រុមអ្នកគោលនយោបាយមួយ បានរាយនូវហេតុផល ១០ ដែលអាចកើតមាន សម្រាប់ការចាត់វិធានការតាមផ្លូវច្បាប់ និងការកាត់ទោសប្រទេសចិន។
ទន្ទឹមនឹងនេះ ក្រុមរៀបចំគោលនយោបាយ Henry Jackson Society របស់អង់គ្លេសបានទាមទារ នូវទឹកប្រាក់ចំនួន ៦.៥ ទ្រីលានដុល្លារពីប្រទេសចិន សម្រាប់ជាសំណង ទៅលើការឆ្លងវីរុសនេះ។ ចំណែក មុននេះ សហរដ្ឋអាមេរិកវិញ បានប្តឹងប្រទេសចិនផងដែរ ពីបទធ្វើឱ្យមាន ការរីករាលដាលវីរុសកូរ៉ូណា ដោយទាមទារសំណងក្នុងតម្លៃ ២០ ទ្រីលានដុល្លារ។ វាជាបញ្ហាផ្សេងគ្នា ដែលរដ្ឋបាលក្រុងប៉េកាំង បដិសេធចោល នូវការចោទប្រកាន់ទាំងនេះ ហើយជាការបដិសេធប្រភេទផ្សេងគ្នាថា មិនមានជំនួយណាមួយ ក្នុងការផ្សព្វផ្សាយវីរុសកូរ៉ូណានោះទេ។
យោងតាមវែបសាយ Yahoop ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ពាក់ព័ន្ធនឹងការរីករាលដាលវីរុសនេះ ក៏មានការចោទប្រកាន់ ដោយផ្ទាល់របស់អង់គ្លេស ទៅលើមន្ទីរពិសោធន៍ចិនផងដែរ។
គួរកត់សម្គាល់ថា មុននេះអង់គ្លេស បានបង្កើតគណៈកម្មការមួយ ដើម្បីស្វែងរកមូលហេតុ នៃការរីករាលដាលនៃវីរុសនេះ។ សមាជិកម្នាក់នៃគណៈកម្មាធិការនេះ បានអះអាងថា មានភ័ស្តុតាងរឹងមាំដែលថា វីរុសនេះបានឆ្លងពីសត្វទៅមនុស្ស ប៉ុន្តែវាក៏មិនអាច ត្រូវបានគេព្រងើយកន្តើយថា វីរុសនេះត្រូវបានលេចចេញ ពីមន្ទីរពិសោធន៍មួយ នៅក្នុងប្រទេសចិន ដែលកំពុងរីករាលដាលនោះទេ។ ប្រទេសចិនកំពុងលាក់រឿងនេះ ពីពិភពលោកទាំងមូល។ គណៈកម្មាធិការនិយាយថា មានមន្ទីរពិសោធន៍មួយ ដើម្បីរក្សាមេរោគនៅវូហានប្រទេសចិន ហើយវីរុសនេះ រងផលប៉ះពាល់ខ្លាំងបំផុត។ ក្នុងស្ថានភាពបែបនេះរឿងនេះ មិនអាចបដិសេធបានទាំងស្រុងទេ។ ការពិសោធន៍ជាច្រើន ត្រូវបានធ្វើឡើងនៅក្នុងវិទ្យាស្ថាននេះ ដែលមានវត្តមាននៅទីក្រុង វូហាន។ នៅក្នុងការពិសោធន៍ទាំងនេះ វាត្រូវបានគេព្យាយាមមើលថា តើការឆ្លងវីរុសនេះរីករាលដាលយ៉ាងដូចម្តេច។ មានរបាយការណ៍ខ្លះថា និយោជិកនៃវិទ្យាស្ថាននេះ ក៏ត្រូវបានរកឃើញថាឆ្លងវីរុសនេះដែរ។
ក្រុមអ្នកជំនាញផ្តល់គំនិតអង់គ្លេស ផ្តល់ហេតុផល ១០ សម្រាប់ការប្តឹងចិន ឥឡូវនេះ បន្ទាប់ពីការទាមទារ របស់សមាជិកសភាអភិរក្ស របស់អង់គ្លេស ដើម្បីដាក់សម្ពាធទៅលើប្រទេសចិន ដើម្បីកាត់បន្ថយ ការគំរាមកំហែងនៃវីរុសកូរ៉ូណា ក្រុមអ្នកជំនាញផ្តល់គំនិតអង់គ្លេស បានរាយមូលហេតុ ១០ ដែលអាចធ្វើទៅបានសម្រាប់សកម្មភាពផ្លូវច្បាប់ និងការកាត់ទោសលើវីរុស ដែលបានរាលដាលដល់ប្រទេសចិន។
យោងតាមរបាយការណ៍ របស់ការិយាល័យនៃទីក្រុងឡុងដ៍ នៃកាសែត The Sunday Morning Herald បានអោយដឹងថា The Henry Jackson Society បានអំពាវនាវ ដើម្បីទាមទារសំណងពីប្រទេសចិនពីបទ ធ្វើឱ្យវីរុសកូរ៉ូណា រីករាលដាលនៅទូទាំងពិភពលោក។ របាយការណ៍ បានដកស្រង់សម្តីរបស់ Jackson Society ថា ប្រទេសចិន គួរតែត្រូវបានគេប្តឹង នៅក្រោមច្បាប់អន្តរជាតិ ពីបទធ្វើឱ្យវីរុសកូរ៉ូណា រីករាលដាល ហើយគួរតែត្រូវបានចោទប្រកាន់ ពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ដើម្បីទូទាត់សង ចំពោះការខាតបង់សេដ្ឋកិច្ចពីកូរ៉ូណា។
ទឹកប្រាក់ចំនួន ៦.៥ ទ្រីលានដុល្លារ ចំពោះការធ្វើឱ្យខូចខាតតំរូវការ The Henry Jackson Society បានរាយការណ៍ថា វីរុសកូរ៉ូណា បានធ្វើឱ្យខាតបង់សេដ្ឋកិច្ច យ៉ាងហោចណាស់ចំនួន ៦.៥ ទ្រីលានដុល្លារ នៅតាមបណ្តាប្រទេសនានា ជុំវិញពិភពលោក ដែលកំពុងត្រូវបានចិញ្ចឹមបីបាច់ ដោយប្រទេស G-៧ ។ ហេតុផលសម្រាប់បញ្ហានេះគឺថា ឧស្សាហកម្មនិងការងារផ្សេងទៀត ត្រូវបានបិទ ដោយសារតែប្រទេសនានា ទាំងនោះបិទទ្វារ។ ក្នុងករណីនេះ សំណងពេញលេញ គួរតែត្រូវទទួលបានពីប្រទេសចិន។
របាយការណ៍នេះសង្កត់ធ្ងន់ថា ប្រទេសអូស្រ្តាលី ក៏បានរងសម្ពាធផងដែរ ដោយសារតែប្រទេសចិន ខណៈដែលលោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី បានផ្តល់កញ្ចប់ថវិកាចំនួន ១៣០ ពាន់លានដុល្លារ ដើម្បីទ្រទ្រង់ប្រាក់ខែ និងប្រាក់បំណាច់របស់ប្រជាជន ៦ លាននាក់ដែលរងផលប៉ះពាល់ ពីការរីករាលដាលនៃវីរុសកូរ៉ូណា។
ប្រទេសចិន បានហៅការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន កាសែតនេះ បានដកស្រង់សម្តី របស់ The Henry Jackson Society នៅក្នុងរបាយការណ៍របស់ខ្លួនថា “ បន្ទាប់ពីវាយតម្លៃ ពីការខាតបង់សេដ្ឋកិច្ចពីកូរ៉ូណា ប្រទេសចិនគួរតែត្រូវបាន ចោទប្រកាន់និងសង ពីបទខូចខាតក្រោមនីតិវិធី ច្បាប់អន្តរជាតិដែលអាចមាន” ។
ទោះយ៉ាងណា ក្រុមអ្នកជំនាញខាងគំនិតចិន មានទស្សនៈផ្សេង ក្រៅពីក្រុមអ្នកជំនាញអង់គ្លេស។ មេដឹកនាំជាច្រើន រួមទាំងអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បានហៅរបាយការណ៍នោះថា គ្មានមូលដ្ឋានអ្វីទាំងអស់។ គាត់និយាយថា វីរុសកូរ៉ូណាបានរាលដាលពីទីក្រុង វូហាន ទៅប្រទេសដទៃទៀត ការអះអាងនេះពិតជាមិនពិតនោះទេ, វាគ្មានមូលដ្ឋានទេ។ លោកថា «ខ្ញុំសូមប្រាប់អ្នកថា មានរបាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិថា វីរុសកូរ៉ូណាបានរាលដាល ពីមន្ទីរពិសោធន៍ Virology (វិសាណូសាស្ដ្រ) នៅទីក្រុងវូហានប្រទេសចិន ទៅកាន់ទីផ្សារសាច់សត្វ ដែលមានចម្ងាយតែប៉ុន្មានម៉ែត្រ ពីមន្ទីរពិសោធន៍។ បន្ទាប់ពីមក វាបានរីករាលដាល ពាសពេញពិភពលោក។ ប្រទេសចិនបានបដិសេធព័ត៌មានទាំងនេះ តាំងពីដំបូងមកម្ល៉េះ។
អាមេរិកក៏បានប្តឹងទាមទារសំណង ពីចិនចំនួន ២០ ទ្រីលានដុល្លារផងដែរ មុននេះសហរដ្ឋអាមេរិក ក៏បានប្តឹងប្រទេសចិន ពីបទចម្លងវីរុសកូរ៉ូណា ក្នុងតម្លៃ ២០ ទ្រីលានដុល្លារ។ អាមេរិកមួយនេះ បានចោទប្រកាន់ថា ប្រទេសចិនបានបញ្ចេញវីរុសនេះ ដោយចេតនាដើម្បី ឲ្យពលរដ្ឋអាមេរិកអាចរងគ្រោះថ្នាក់។ ក្រុមហ៊ុនអាមេរិចបានអះអាងថា អាវុធជីវសាស្ត្រនេះ ត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថាន Virology នៅទីក្រុងវូហាន នៃប្រទេសចិន។ ក្នុងរឿងនេះតួនាទីរបស់លោក Xi Zhengli នាយកវិទ្យាស្ថាន Virology និងឧត្តមសេនីយ៍ Chen Wei លើផ្នែកកងទ័ពចិន មិនអាចបដិសេធបានទេ៕ ប្រែសម្រួលៈ ណៃ តុលា