បរទេស៖ នៅថ្ងៃអាទិត្យទី១២ ខែមេសានេះ ទាំងកងនាវាចរអាមេរិក និងតៃវ៉ាន់ បានប្រកាសថា នាវាពិឃាតបំពាក់មីស៊ីល របស់កងទ័ពជើងទឹកអាមេរិក បានបើកឆ្លងកាត់និងចូលចុះចត នៅច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃសុក្រ គឺនៅថ្ងៃដូចតែមួយ ដែលយន្តហោះចម្បាំងចិន បានធ្វើសមយុទ្ធយោធាក្បែរទៅនឹង ដែនទឹកនៅជិតកោះនេះ។
គួររំលឹកដែរថា ប្រទេសចិនតែងតែបាន ចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន តែងតែមានការខឹងសម្បា ដោយការគាំទ្ររបស់រដ្ឋបាល Trump ចំពោះកោះនេះ ដូចជាការលក់អាវុធកាន់តែច្រើន ការល្បាតរបស់អាមេរិក នៅក្បែរវានិងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយអនុប្រធានាធិបតីជាប់ឆ្នោត លោក William Lai កាលពីខែកុម្ភៈជាដើម។
មួយរយៈចុងក្រោយនេះ កោះតៃវ៉ាន់តែងតែបានត្អូញត្អែរខ្លាំងថា ចិននៅតែបន្តសកម្មភាព បែបដាក់សំពាធផ្នែកយោធា មកលើដែនកោះរបស់ខ្លួន ទោះបីជាពិភពលោក កំពុងរងការវាយប្រហារ ដោយសារវិរុសរាតត្បាតកូរ៉ូណាក្តី៕
ប្រែសម្រួល៖ស៊ុនលី