ព្រឹត្តិការណ៍

អាមេរិក រងការវាយប្រហារដោយព្យុះ tornadoes ថែមទៀត ក្នុងពេលកំពុងញាំញី ដោយជំងឺកូវីដ១៩ ស្លាប់មនុស្សជាង ២ម៉ឺននាក់

BBC៖ យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់ បន្ទាប់ពីព្យុះ tornadoes បានបក់គួច បានបណ្តាលឱ្យមានទឹកជំនន់ ពាសពេញរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក។ ព្យុះ tornadoes ឬព្យុះ កំបុតត្បូង បានបោកបក់នៅរដ្ឋ Louisiana រដ្ឋ Texas និង Mississippi ដែលគ្រោះធម្មជាតិនេះ បានបន្ថែមបន្ទុក ឱ្យសហរដ្ឋអាមេរិកមួយកម្រិតនេះ ក្នុងពេលដែលសហរដ្ឋនេះ កំពុងញាំញីដោយជំងឺកូវីដ១៩ ដែលបណ្តាលឱ្យ មនុស្សស្លាប់ច្រើនជាង ២ម៉ឺននាក់ និងឆ្លងជាង ៥៣ម៉ឺននាក់ទៀត។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យរបៀបវារៈ គ្រប់គ្រងគ្រាអាសន្នរបស់រដ្ឋ មីស៊ីស៊ីពី បានបញ្ជាក់ពីការស្លាប់ នៅទូទាំងរដ្ឋចំនួន ៣ នាក់ ដោយសារតែព្យុះនេះ។

នៅរដ្ឋ Louisiana ផ្ទះមួយចំនួន ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Monroe ដោយគណនីបណ្តាញសង្គមផ្លូវការ របស់ទីក្រុងបានរាយការណ៍ ពីអ្នករងរបួសស្រាល។

សេវាកម្មអាកាសធាតុជាតិអាមេរិក បាននិយាយថា ព្យុះផ្គររន្ទះខ្លាំងទំនងជានឹងកើតឡើង នៅល្ងាច ថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) រហូតដល់ថ្ងៃច័ន្ទ ជាពិសេសនៅទូទាំងរដ្ឋ Mississippi Alabama និងរដ្ឋ Georgia។ ទីភ្នាក់ងារនេះបានព្រមានថា“ ព្យុះកំបុតត្បូងខ្លាំង ខ្យល់បក់បោកខ្លាំង និងព្រឹលធ្លាក់ខ្លាំង អាចនឹងកើតមានឡើង” ។

សូមជម្រាបថា ក្រៅតែពីរងការវាយប្រហារ ដោយគ្រោះធម្មជាតិព្យុះកំបុតត្បូងហើយ នៅសហរដ្ឋពេលនេះ កំពុងញាំញីដោយជំងឺកូវិដ១៩ ដោយចំនួនអ្នកស្លាប់នៅអាមេរិក បានវ៉ាដាច់ចំនួនអ្នកស្លាប់ នៅប្រទេសអ៊ីតាលី ដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុត ពីវីរុសនេះនៅលើពិភពលោក។

ទិន្នន័យចុងក្រោយ ដែលត្រូវបានចងក្រង ដោយសាកលវិទ្យាល័យ ចនសុនឃិនឃីនបង្ហាញថា មនុស្សជាង ២ ម៉ឺននាក់ បានស្លាប់នៅសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ដ៏គួរឱ្យញញើតនេះ កើតឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិក បានក្លាយជាប្រទេសដំបូង ដែលកត់ត្រាការស្លាប់ ដោយសារវីរុសច្រើនជាង ២.០០០ នាក់ក្នុងមួយថ្ងៃ។

នៅរដ្ឋញូវយ៉ក បានក្លាយជាចំណុចកណ្តាល នៃការផ្ទុះឡើងនៃជំងឺនេះ នៅសហរដ្ឋអាមេរិក ដោយបានកត់ត្រាចំនួនមនុស្ស ដែលបានឆ្លងជំងឺជាង ១៨០.០០០ នាក់ នៃករណីឆ្លងសរុបជិត ៥៣ ម៉ឺនករណីរបស់ប្រទេសនេះ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top