សេអ៊ូល៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្នើសុំដល់ប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជេអ៊ីន សម្រាប់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ វេជ្ជសាស្ត្រផ្សេងទៀត ដែលត្រូវការដើម្បីដោះស្រាយការ រីករាលដាល នៃមេរោគឆ្លងវីរុសកូវីដ-១៩។
ក្នុងអំឡុងពេល នៃការសន្ទនាតាមទូរស័ព្ទរយៈពេល ២៥ នាទីដែលត្រូវបានធ្វើឡើង តាមការស្នើសុំរបស់លោក ដែលមេដឹកនាំអ៊ុយក្រែនបានលើកឡើងថា ស្ថានភាពជំងឺកូវីដ-១៩ នៅកូរ៉េខាងត្បូង ហាក់ដូចជាមានស្ថេរភាព ដែលមិនមែនជាករណីដូចនៅក្នុង ប្រទេសរបស់លោកនោះទេ។
ដោយកត់សម្គាល់ថាមួយ ឬពីរសប្តាហ៍បន្ទាប់ នឹងមានសារៈសំខាន់លោក Zelenskiy បានសម្តែងក្តីសង្ឃឹមថា នឹងរៀនសូត្រពីបទពិសោធន៍ របស់កូរ៉េខាងត្បូង និងបានដឹងហើយបានស្នើសុំការផ្គត់ផ្គង់ ឧបករណ៍ពិនិត្យមេរោគ និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត ៕


