ព្រឹត្តិការណ៍

មន្ទីរពេទ្យ Gansu ចែករម្លែកបទពិសោធន៍ មេរោគCOVID-19 ជាមួយសមភាគី ចក្រភពអង់គ្លេស

ចិន៖អ្នកជំនាញផ្នែកវេជ្ជសាស្រ្តមកពី មន្ទីរពេទ្យទីមួយ នៃសាកលវិទ្យាល័យ Lanzhou ក្នុងខេត្តGansu និងមន្ទីរពេទ្យសាកលវិទ្យាល័យ James Cook មកពីចក្រភពអង់គ្លេសបានចែករម្លែកបទពិសោធន៍របស់ពួកគេ ក្នុងការព្យាបាលអ្នកជំងឺ COVID-19 តាមរយៈសន្និសីទវីដេអូមួយយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លោក David Chadwick នាយករងមន្ទីរពេទ្យនៅចក្រភពអង់គ្លេស បានពិភាក្សាអំពីស្ថានភាពនៃការការពារជំងឺ COVID-19 នៅក្នុងប្រទេស របស់គាត់ ជាពិសេស បញ្ហាមួយចំនួនទាក់ទងនឹងការរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺ និងអត្រាខ្ពស់ នៃអ្នកជំងឺដែលស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរ ។

លោក Zhao Da អនុប្រធានមន្ទីរពេទ្យទីមួយ នៃសាកលវិទ្យាល័យ Lanzhou បានចែករម្លែកបទពិសោធន៍របស់ចិនក្នុងការដោះស្រាយ ជំងឺនេះ និងវិធីដែលមន្ទីរពេទ្យបានឆ្លើយតបនៅចំពោះមុខការផ្ទុះឡើងនៃជំងឺ COVID-19 រួមទាំងវិធីសាស្ត្រព្យាបាលរួមគ្នារវាងថ្នាំចិនបុរាណ និងបស្ចិមប្រទេស។

លោក Zhao បានមានប្រសាសន៍ថា យើងនឹងរក្សាការប្រាស្រ័យទាក់ទងជាមួយសម ភាគីរបស់យើងនៅក្នុងប្រទេសបរទេសរួមទាំងចក្រភពអង់គ្លេស ដើម្បីចែករម្លែកបទពិសោធន៍ របស់យើង និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការ ប្រយុទ្ធប្រឆាំងនឹងវីរុសនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top