ព្រះសីហនុ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំជូតទោសក័ ព.ស២៥៦៤នេះ និងដើម្បីជួយពលរដ្ឋ ក្នុងចលនាទប់ស្កាត់ ការពារមិនអោយឆ្លងជំងឺកូវីដ១៩ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាបាទក្រហម ខេត្តព្រះសីហនុ បាននាំយកអំណោយ ជាម្ហូបអាហារ គ្រឿងឧបភោគ បរិភោគច្រើនមុខ និងថវិកា មួយចំនួនទៀត ទៅឧបត្ថម្ភជូនពលរដ្ឋ ចំនួន២៥គ្រួសារ នៅភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ជំនួយនេះជាផ្នែកមួយ របស់ចលនា កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ មិនអោយឆ្លងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាល និងអជ្ញាធរគ្រប់ផ្នែក ប្រជាពលរដ្ឋ គ្រប់សហគមន៍ កំពុងអនុវត្តន៍ ក្នុងនោះនៅរដូវបុណ្យចូលឆ្នាំថ្មីនេះ ក៏មានបំរាម មិនអោយពលរដ្ឋយើង ជួបជុំគ្នាច្រើន ឬក៍ការធ្វើចរាចរណ៍បន្លាស់ទី ទៅស្រុកកំណើត ពីខេត្តមួយ ទៅខេត្តមួយ ។
លោកឧកញ៉ា ក៏បានអប់រំបន្ថែម ជូនពលរដ្ឋអោយបង្កើន ការប្រុងប្រយត្ន័ លើការរក្សាអនាម័យ និងស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងអជ្ញាធររដ្ឋបាលទាំងអស់ ទប់ស្កាត់អោយបាន មិនអោយមានការចម្លងរោគនេះ នៅក្នុងផ្ទះ និងក្នុងភូមិ ឃុំ ដែលកំពុងរស់នៅ៕