សេអ៊ូល៖ មន្ត្រីក្រសួងការបរទេស បានឲ្យដឹងថាក្រុមហ៊ុន កូរ៉េខាងត្បូងចំនួន ២ ត្រូវបានគេរំពឹងថា នឹងបញ្ជូនឧបករណ៍ធ្វើតេស្ត មេរោគឆ្លងកូវីដ-១៩ ទៅសហរដ្ឋអាមេរិកតាមរយៈយន្តហោះនៅសប្តាហ៍នេះ បន្ទាប់ពីផលិតផលរបស់ពួកគេទទួល បានការយល់ព្រមបណ្តោះអាសន្ន ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក FDA។
ក្រុមហ៊ុនទាំងពីរ និងក្រុមហ៊ុនមួយផ្សេងទៀត បានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារ គ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ សហរដ្ឋអាមេរិក (FEMA) ដើម្បីនាំចេញឧបករណ៍ ធ្វើតេស្ដរបស់ពួកគេ បន្ទាប់ពីពួកគេបានឈ្នះការអនុញ្ញាត ឱ្យប្រើប្រាស់មុនពេលអាសន្នពី FDA ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌអនាមិកថា ការហោះហើរដឹកទំនិញ របស់សហរដ្ឋអាមេរិក នៅរដ្ឋ Maryland នឹងចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ Incheon ភាគខាងលិច នៃទីក្រុងសេអ៊ូល នៅថ្ងៃអង្គារនេះ ដោយយកឧបករណ៍ធ្វើតេស្ដ ដែលផ្គត់ផ្គង់ ដោយក្រុមហ៊ុនទាំងពីរ៕
ដោយ ឈូក បូរ៉ា