អាមេរិក៖ឆាប់ៗនេះ ក្រុមហ៊ុន Apple នឹងចាប់ផ្តើម ណែនាំអតិថិជន ឲ្យប្រើប្រាស់កម្មវិធីApple Mapsទៅកាន់មជ្ឈមណ្ឌលធ្វើតេស្តិ៍COVID-19 ដែលនៅជិតបំផុត តាមរយៈគម្របផែនទីរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
យោងតាមរបាយការណ៍ ពីគេហទំព័រ 9to5Mac បានឲ្យដឹងថា ក្រុមហ៊ុន Apple បានដាក់ចេញនូវសញ្ញាបញ្ជាក់ធំៗមួយសម្រាប់មន្ទីរពេទ្យ និងអ្នកផ្តល់សេវាថែទាំសុខភាព ផ្សេងទៀតអាចចុះឈ្មោះមជ្ឈមណ្ឌលធ្វើតេស្តិ៍ COVID-19 របស់ពួកគេ។ បន្ទាប់ពីមជ្ឈមណ្ឌលធ្វើតេស្តិ៍ ត្រូវបានអនុម័តរួចមក 9to5Mac បានរាយការណ៍ថា វានឹងចាប់ផ្តើមបង្ហាញនៅលើ Apple Maps សម្រាប់អ្នកប្រើប្រាស់ដែលកំពុងស្វែងរកនៅតំបន់នោះ។ ទីតាំងនឹងត្រូវបានកំណត់ព្រំដែន ដោយប្រើរូបតំណាងពិសេស – គ្លីនិកវេជ្ជសាស្ត្រក្រហម និងបដា ។
បន្ថែមពីលើការបង្ហាញអ្នកប្រើប្រាស់ ទីតាំងមជ្ឈមណ្ឌល នៅលើផែនទី វាក៏នឹងបង្ហាញឈ្មោះទីតាំង អ្នកផ្តល់សេវាថែទាំ សុខភាព ដែលមានជាប់ទាក់ទងលេខទូរស័ព្ទ និងតំណភ្ជាប់ទៅកាន់ គេហទំព័រផ្លូវការ។ សារព័ត៌មាន 9to5Mac បានរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងស្នើសុំមជ្ឈមណ្ឌលសាកល្បងជាផ្លូវការ ដើម្បីបញ្ជាក់ថា តើអ្នកជំងឺត្រូវការអនាគតនឹង ត្រូវការការបញ្ជូនទៅធ្វើតេស្តិ៍ ឬថាតើពួកគេត្រូវការហៅមុនពេលទៅដល់។
ការបន្ថែមលើ Apple Maps នឹងឆ្លុះបញ្ចាំងពីការកែប្រែថ្មីផ្សេងទៀតដែលធ្វើឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google បានធ្វើការអាប់ដេតផែនទី Google ដោយរំលេចភោជនីយដ្ឋានដែលផ្តល់ជូន៕
ដោយ៖លី ភីលីព


