ប្រេស៊ីល៖ អ្នកជំនាញបាននិយាយថា នៅពេលជាក់លាក់នៃវីរុស COVID-19 ឆ្លងចូលកោសិកា ត្រូវបានចាប់យកជាក្រុមជាលើកដំបូង រកឃើញដោយ ក្រុមអ្នកស្រាវជ្រាវនៃប្រទេសប្រេស៊ីល ក្នុងការប្រើមីក្រូទស្សន៍អេឡិចត្រុង ដែលមានថាមពល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកជំនាញមកពី Oswaldo Cruz Foundation ក្នុងប្រទេសប្រេស៊ីល បានចាប់យករូបភាពដ៏អស្ចារ្យ ពេលកំពុងសិក្សាវិធី ដែលមេរោគឆ្លងនេះចម្លង និងរាលដាល។
នៅក្នុងរូបភាពជាស៊េរី អ្នកអាចឃើញភាគល្អិតជាច្រើននៃវីរុស ដែលបង្កគ្រោះថ្នាក់ពីការប៉ុនប៉ង ចូលទៅក្នុងកោសិកាមួយ ត្រូវបានគេមើលឃើញ នៅខាងក្នុងកោសិកា។
ក្រុមអ្នកស្រាវជ្រាវ បានប្រើឧបករណ៍មួយ ដែលអាចឲ្យពួកគេ ពង្រីកវត្ថុរហូតដល់២លានដង នៃទំហំធម្មតា ដែលអាចឲ្យពួកគេចូលជ្រៅ ទៅក្នុងកោសិកា និងមើលឃើញមេរោគ។ វិទ្យាស្ថានស្រាវជ្រាវ របស់ប្រេស៊ីល Fiocruz បាននិយាយថា កោសិកាត្រូវបានប្រើ នៅក្នុងការសិក្សានេះ បានមកពីស្វាបៃតងអាហ្វ្រិក មិនមែនមកពីមនុស្សទេ។
យោងតាម Fiocruz បានឱ្យដឹងថា កោសិកាពីស្វាបៃតងអាហ្រ្វិក ជាប្រភេទសត្វ ត្រូវបានគេរកឃើញ នៅក្នុងប្រទេសស៊ូដង់ និងអេត្យូពីត្រូវបានគេប្រើជាញឹកញាប់ នៅក្នុងការធ្វើតេស្តិ៍មន្ទីរពិសោធន៍។ រូបភាពសំខាន់បំផុតនៃអ្នកទាំង៣ ត្រូវបានចាប់យកដោយអ្នកស្រាវជ្រាវ នៅក្នុងប្រទេសប្រេស៊ីល បានបង្ហាញថាពេលដែលCOVID-19 ចាប់ផ្តើមចូល ក្នុងកោសិកាដោយខ្លួនឯង។
នៅក្នុងរូបភាពមួយ ក្នុងចំណោមរូបភាព អ្នកអាចឃើញភាគល្អិតជាច្រើន នៃវីរុសកំពុងព្យាយាមឆ្លងចូល ទៅក្នុងស៊ីតូប្លាសនៃកោសិកា នោះហើយជាកន្លែង ដែលវារក្សាសារធាតុហ្សែន។ នៅក្នុងរូបភាពមួយទៀត នៃភាគល្អិតវីរុសបានឆ្លងកោសិកា ចំណុចដែលនៅក្នុងខ្លួនមនុស្ស ពួកគេនឹងនិយាយថា បានចាប់មេរោគនេះ៕ ដោយ៖លី ភីលីព



