ព្រឹត្តិការណ៍

អាមេរិកព្រមានថា ការវាយប្រហារ តាមអ៊ីនធឺណេតកូរ៉េខាងជើង គម្រាមកំហែងដល់ ប្រព័ន្ធហិរញ្ញវត្ថុ

បរទេស៖រដ្ឋបាលរបស់លោក ត្រាំ តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការព្រមានថា ប្រទេសកូរ៉េខាងជើង កំពុងតែធ្វើការវាយប្រហារតាមអ៊ីនធឺណេត ដែមិនត្រឹមតែគម្រាមកំហែងដល់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែគម្រាមកំហែងថែមទាំងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិផងដែរ។ 

នៅក្នុងសេចក្តីណែនាំរួម១២ទំព័របោះពុម្ពផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិក ក្រសួងរតនាគារ ក្រសួងមហាផ្ទៃ និងការិយាល័យស៊ើបអង្កេតសហព័ន្ធ បានចោទប្រទេសកូរ៉េខាងជើង ពីបទធ្វើការវាយប្រហារតាមអ៊ីនធឺណេត ផ្តោតគោលដៅលើវិស័យហិរញ្ញវត្ថុ ដើម្បីបង្កើតកញ្ចប់ថវិកាសម្រាប់កម្មវិធីអាវុធប្រល័យលោកនិងមីស៊ីលផ្លោង។ 

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីណែនាំនោះ បានព្រមានដូច្នេះថា ការវាយប្រហារនោះ បានបង្កការគម្រាមកំហែងខ្លាំងក្លា ចំពោះស្ថិរភាពនិងបូរណភាពនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top