បរទេស៖អាជ្ញាធររបស់ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានចាប់ខ្លួនមនុស្ស៤នាក់ សង្ស័យជា សមាជិករបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅថ្ងៃពុធសប្ដាហ៍នេះ ពីបទរៀបផែនការវាយប្រហារមូលដ្ឋាន យោធាអាមេរិកនានា ស្ថិតនៅក្នុងប្រទេសអឺរ៉ុប មួយនេះ។
ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ បានចោទប្រកាន់បុរស៤នាក់ និងមេដឹកនាំពួកគេម្នាក់ ដែលកំពុងជាប់ឃុំស្រាប់ហើយ ពីបទបង្កើតបណ្ដាញក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅក្នុងប្រទេសអាល្លឺម៉ង់ និងពីបទគ្រោងធ្វើដំណើរទៅប្រទេសកំណើតខ្លួន គឺប្រទេសតាជីគីស្ថាន ដើម្បីប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល។
រដ្ឋអាជ្ញាអាល្លឺម៉ង់ បាននិយាយប្រាប់ថា មន្ត្រីជំនាញស៊ើបអង្កេតបាននិយាយប្រាប់ថា មេដឹកនាំ ឈ្មោះ Ravsan B. បានផ្តល់សេចក្តីណែនាំដល់បុរសទាំង៤នាក់ ស្តីពីវិធីផលិតគ្រាប់ផ្ទុះ ហើយបុរសរូបនោះ បានទិញរួចរាល់ហើយ នូវគ្រឿងផ្សំមួយចំនួនសម្រាប់គ្រាប់ផ្ទុះបែបនោះ៕ ប្រែសម្រួល៖ប៉ាង កុង

