ព្រឹត្តិការណ៍

ក្រុមហ៊ុន Tesla បើកដំណើរការហាង ជាផ្លូវការ របស់ខ្លួននៅ Tmall ក្នុងប្រទេសចិន

ចិន ៖ ក្រុមហ៊ុន Tesla Inc បានបើកហាងជាផ្លូវការ របស់ខ្លួននៅ Tmall របស់ប្រទេស ចិន ដែលជាសញ្ញាថ្មីនៃការបោះជំហានយ៉ាងជ្រៅ នៅក្នុងប្រទេស បន្ទាប់ពីការដាក់ចេញនូវម៉ូឌែលទី ៣ ដែលផលិតនៅក្នុងស្រុក ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានថា អតិថិជនរបស់ Tmall ជាក្រុមអាជីវកម្មដល់អតិថិជន របស់ក្រុមហ៊ុនពាណិជ្ជកម្ម អេឡិចត្រូនិក Alibaba Group បានត្រៀមបម្រុង នឹងបើកឡានសាកល្បង រថយន្តម៉ូដែល S S ម៉ូដែល Model X និងម៉ូដែលទី៣ តាមរយៈគេហទំព័រ ហើយទិញគ្រឿងបន្លាស់ ជាច្រើនរួមទាំងគ្រាប់ចុចរូបវ័ន្ត សម្រាប់ម៉ូដែលទី៣ មានឧបករណ៍បញ្ចូលភ្លើង អាគុយប្រើនៅផ្ទះ ។

ដើម្បីបើកការផ្សាយបន្តផ្ទាល់ ដ៏រស់រវើករបស់ប្រទេសនេះក្រុមហ៊ុន Tesla នឹងចាប់ផ្តើមចាក់ផ្សាយ តាមអ៊ិនធរណេតរយៈពេល ៨ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី ២១ ខែមេសាក្នុងកំឡុង ពេលក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិចត្រូវបានគេរំពឹងថា នឹងបោះបង់ចោល រថយន្តខ្នាតតូចមាន៤៨ ម៉ោងនៃការបើកបរសាកល្បង សម្រាប់ម៉ូដែលទី៣ ក៏ដូចជាគូប៉ុង សម្រាប់សេវាកម្ម សាកឥតគិតថ្លៃ ។

យោងតាមតួលេខចុងក្រោយ ពីសមាគមរថយន្តដឹកអ្នកដំណើរចិន បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី អាមេរិកបានលក់រថយន្តចំនួន ១០,១៦០ គ្រឿងនៅក្នុងប្រទេសចិន នៅក្នុងខែមីនា ដែលជាការលក់ប្រចាំខែខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងទីផ្សារ រថយន្តធំបំផុតរបស់ពិភពលោក៕
ដោយ៖លី ភីលីព

Most Popular

To Top