បរទេស៖ កងកម្លាំងយោធា របស់ប្រទេសតួកគីនិងរុស្ស៊ី នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើប្រតិបត្តិការ ល្បាតរួមគ្នាលើកទី៤ ក្នុងរយៈពេលមួយខែ នៅតំបន់ភាគពាយ័ព្យ ដ៏មានភាពចម្រូងចម្រាស់ របស់ប្រទេសស៊ីរី ដើម្បីពិនិត្យមើល បទឈប់បាញ់គ្នា។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ី ប្រចាំស៊ីរី ដែលជាផ្នែកនៃយោធារបស់ទីក្រុងមូស្គូ ក៏បាននិយាយផងដែរថា កងទ័ពបានធ្វើប្រតិបត្តិការល្បាត។
គួរបញ្ជាក់ថា ប្រតិបត្តិការល្បាតរួមគ្នាលើកទី៤ រវាងរុស្ស៊ីនិងតួកគីនេះ គឺត្រូវបានធ្វើឡើង នៅថ្ងៃពុធ ដោយមានយន្តហោះ និងរថយន្តលើផ្លូវ M4 ក្នុងខេត្ត Idlib ប្រទេសស៊ីរី ជាផ្នែកនៃកិច្ចព្រមព្រៀង TR-RF នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយ ពីក្រសួងការពារជាតិតួកគី៕ ប្រែសម្រួល៖ប៉ាង កុង