ព្រឹត្តិការណ៍

អ៊ីរ៉ង់៖ វត្តមាន ខុសច្បាប់អាមេរិក នៅឈូងសមុទ្រ Golf កំពុងធ្វើឲ្យមាន ភាពអសន្តិសុខ

ឌុបៃ ៖នៅថ្ងៃសុក្រទី១៧ ខែមេសានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បានច្រានចោល របាយការណ៍របស់ អាមេរិក ដែលចោទថានាវាអ៊ីរ៉ង់ ដែលរំខានដល់អាមេរិក គ្មានមូលដ្ឋាន ហើយបាននិយាយថា វត្តមានរបស់អាមេរិក គឺជាសកម្មភាពខុសច្បាប់ និងកំពុងឈ្លានពាន នៅក្នុងឈូងសមុទ្រ ព្រមទាំងបង្កអសន្តិសុខ នៅក្នុងតំបន់ផងដែរ។

លោករដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ Amir Hatami បានបញ្ជាក់យ៉ាងដូច្នេះថា សកម្មភាពទាំងឡាយណា ដែលនាំឱ្យមានអសន្តិសុខ នៅក្នុងតំបន់ឈូងសមុទ្រ Golf គឺជាក់ស្តែងជាភាពខុសច្បាប់ទាំងអស់ ហើយការរំខាន ដែលអាមេរិក បានខំធ្វើដំណើរតាំងតែ ពីផ្នែកម្ខាងនៃពិភពលោក ដើម្បីមកចោទប្រកាន់យើងនោះ គឺជាសម្តីដែលគ្មានមូលដ្ឋាន សោះឡើយ។

រំលឹកថាកាលពីថ្ងៃពុធ យោធាសហរដ្ឋអាមេរិក បាននិយាយ ថានាវាចំនួន ១១គ្រឿង របស់កងកំលាំងឆ្មាំ បដិវត្តអ៊ីស្លាម (IRGCN) របស់អ៊ីរ៉ង់ បានចូលមកជិតនឹង ទីតាំងដ៏គ្រោះថ្នាក់ជាមួយនឹងនាវា កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងឆ្មាំឆ្នេរសមុទ្រ នៅក្នុងឈូងសមុទ្រ ដោយអាមេរិកបានហៅសកម្មភាពនេះថា ជាគ្រោះថ្នាក់ និងការបង្កហេតុរបស់អ៊ិរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top