បរទេស៖ ទីក្រុងរបស់ប្រទេសកូរ៉េខាងត្បូងមួយ ដែលស្ថិតនៅជិតព្រំដែនសមុទ្រ ជាមួយប្រទេសកូរ៉េខាងជើង កំពុងតែត្រៀមរៀបចំគម្រោង សម្រាប់បង្កើតតំបន់ នេសារអន្តរកូរ៉េមួយ ជាមួយប្រទេសកូរ៉េខាងជើង នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI។
ចំណែកទីភ្នាក់សារព័ត៌មាន ក្នុងស្រុកកូរ៉េខាងត្បូង ឈ្មោះ NK Economy បានរាយការណ៍ នៅថ្ងៃសុក្រម្សិលមិញនេះថា ទីក្រុងតំបន់ឆ្នេរ Incheon របស់ប្រទេសកូរ៉េខាងត្បូង ជាទីតាំង អាកាសយានដ្ឋានដ៏ធំបំផុត របស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្វើការសិក្សាផ្លូវការមួយ ចាប់ពីខែឧសភាដល់ខែតុលា។
គោលដៅ នៃការសិក្សានោះ គឺដើម្បីរៀបមូលដ្ឋានគ្រឹះ សម្រាប់តំបន់នេសាទរួមគ្នា ដោយអនុលោម ទៅតាមកិច្ចព្រមព្រៀង អន្តរកូរ៉េចំនួន៣ គឺសេចក្តីប្រកាស ជំនួបកំពូល កូរ៉េខាងជើង-កូរ៉េខាងត្បូង ក្នុងឆ្នាំ២០០៧ សេចក្តីប្រកាសនៅភូមិ Panmunjom ក្នុងឆ្នាំ២០១៨ និងកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ នាថ្ងៃទី១៩ ខែកញ្ញា ដែលបានចុះហត្ថលេខា ក្នុងឆ្នំា២០១៨ ហើយការសិក្សានេះ នឹងស្វែងយល់ពីការអនុវត្តរបស់គម្រោង ជាមួយនឹងច្បាប់អន្តរជាតិ៕
ប្រែសម្រួល៖ប៉ាង កុង
![](https://lookingtoday.com/wp-content/uploads/2020/04/IMG_20200419_103558_048.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)