ព្រឹត្តិការណ៍

វត្តមាន ដំបូងបង្អស់ របស់នាវាមុជទឹក ក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយអាមេរិក

នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៧៧៦ គឺកំឡុងពេល ដែលមានការប្រែប្រួល នៃការធ្វើសង្គ្រាមយ៉ាងខ្លាំង ដោយគ្រានោះសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រើប្រាស់ យានយន្តម្យ៉ាងដែលអាចធ្វើដំណើរ ក្នុងទឹកបានឬហៅថា នាវាមុជទឹកនាពេលក្រោយមក ដែលត្រូវបានដាក់ឈ្មោះថា Turtle ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ របស់ពិភពលោកមិនធ្លាប់មានប្រទេសណា បានធ្វើបែបនេះឡើយ។

អាមេរិកបានប្រើប្រាស់ Turtle ដើម្បីក្នុងគោលបំណង ដើម្បីវាយប្រហារ ទៅលើនាវាចម្បាំង របស់ចក្រភពអង់គ្លេស ដែលកំពុងមានវត្តមាន នៅក្នុងតំបន់Harbor នៃទីក្រុងញូវយ៉ក តាមរយៈការព្យាយាម លួចដាក់គ្រាប់បែក ទៅនឹងនាវាចម្បាំង របស់អង់គ្លេសមួយនោះ។

ទោះបីជាយ៉ាងណាក្តី នាវាមុជទឹកប្រភេទនេះ គឺត្រូវបានបង្កើតឡើងដំបូង ដោយជនជាតិហូឡង់ម្នាក់ ដែលមានឈ្មោះថា Van Drebel តាំងតែពីដើមសតវត្សទី១៧ មកម្ល៉េះប៉ុន្តែក្រោយមកអស់រយៈពេល ជាង១៥០ឆ្នាំ ទើបវាត្រូវបានគេប្រើប្រាស់វា នៅក្នុងគោលបំណង ធ្វើសង្គ្រាម។

តាមប្រវត្តិសាស្ត្រនិស្សិត ផ្នែកបច្ចេកវិទ្យា របស់អាមេរិកម្នាក់ដែលមានឈ្មោះ David Bushnell គឺជាអ្នកដែលបានបង្កើតគ្រាប់បែក ដែលអាចប្រើប្រាស់ បាននៅក្នុងទឹកបានសម្រេចហើយកងទ័ពអាមេរិក ក៏មានគំនិតជាការប្រើប្រាស់ នាវាមុជទឹកឡើងដើម្បីធ្វើការរួមគ្នា ជាមួយនឹងគ្រាប់បែក របស់និស្សិតមួយនេះឡើងតែម្តងទៅ៕
ប្រែសម្រួល:ស៊ុនលី

Most Popular

To Top