The French Chateau ជាវិឡាបុរាណដ៏ចំណាស់ យកគំរូសាងសង តាមបែបអណានិគមបារាំង មានទីតាំងស្ថិតនៅក្នុងតំបន់ Louveciennes ក្បែរទីក្រុង Versailles ប្រទេសបារាំង។ ផ្ទះដ៏ស្កឹមស្កៃនេះ មានទំហំផ្ទៃដៃសរុបដល់ទៅ ៥០០០០ម៉ែត្រការ៉េ គឺជាកម្មសិទ្ធរបស់ម្ចាស់ក្លឹបថ្មីរបស់ Newcaslte ព្រះអង្គម្ចាស់ Mohammed Bin Salman។
យើងបានដឹងហើយថា Newcastle ទើបតែបានប្រកាសលក់ទៅឲ្យរាជទាយាត នៃប្រទេសអារ៉ាប៊ីសាអូឌីតអង្គនេះ ក្នុងតម្លៃ៣០០លានផោន កាលពីដើមសប្តាហ៍ ប៉ុន្តែជាក់ស្តែងតម្លៃរបស់ក្លឹបនេះ មិនមានអ្វីលើសតម្លៃផ្ទះ ដែលត្រូវបានចាត់ទុកថា មានតម្លៃថ្លៃបំផុត លើលោករបស់ទ្រង់ឡើយ។ ផ្ទះនេះមានបំពាក់មកជាមួយ នឹងក្លឹបរាត្រីផង អាងចិញ្ចឹមត្រីផង អគារប្រជុំធំ ចំនួន២កន្លែង បន្ទប់ស្តុកស្រាក្រហមមួយ និងរោងកុនមួយកន្លែងផង ត្រូវបានគេជឿជាក់ថា មានតម្លៃ ដល់ទៅ២៣០លានផោន។
ព្រះអង្គម្ចាស់Bin Salman ត្រូវបានគេជឿជាក់ថា មានទ្រព្យសម្បតិ្តសរុប ប្រមាណជា ៧ពាន់ប៊ីលានដុល្លារ ប៉ុន្តែអ្វីដែលគួរឲ្យស្ញប់ស្ញែងនោះ គឺថាទ្រព្យសម្បត្តិ របស់រាជវង្សទ្រង់ នៅប្រទេសនោះ មានទំហំតម្លៃ ដល់ទៅ ២៣០ពាន់ប៊ីលានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី