បរទេស៖ កងទ័ពសហរដ្ឋអាមេរិក នៅសប្ដាហ៍នេះ បានចុះកុងត្រាមួយផ្សេងទៀត ក្នុងចំណោមកុងត្រានានា ដែលសរុបជាទឹកប្រាក់ចំនួន ៦៣៥,១ដុល្លារ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ការឆ្លងរាតត្បាត នៃវីរុសកូវីដ១៩ នេះបើយោងតាមមន្ទីរបញ្ចកោណ។
តាមសេចក្តីរាយការណ៍ កងទ័ពអាកាសបានផ្តល់ប្រាក់ ៥៨៦លានដុល្លារ ក្នុងកំណែប្រែកុងត្រា ដល់ក្រុមហ៊ុនផ្សេងៗគ្នា ចំនួន១០ នៅក្នុងកិច្ចព្រមព្រៀងដែលក្រសួងការពារជាតិនិយាយថា នៅក្នុងកិច្ចគាំទ្រ ដល់ការប្រកាសអាសន្នថ្នាក់ជាតិ របស់លោកប្រធានាធិបតី ពាក់ព័ន្ធទៅនឹងជម្ងឺឆ្លង គឺមេរោគកូរ៉ូណា។
គួរបញ្ជាក់ថា កុងត្រាថ្មីនេះ បានកែប្រែកុងត្រា កាលពីមុន ក្នុងចំនួនប្រាក់ ៩៩០លានដុល្លារ ដែលផ្តល់ឲ្យក្នុងឆ្នាំ២០១៥ សម្រាប់ប្រតិបត្តិការនិ ងសេវាកម្មតំហែទាំ នៅទីតាំងពេទ្យនិងមិនមែនទីតាំងពេទ្យ របស់រដ្ឋាភិបាល ដោយរួមមានទាំងមន្ទីរពេទ្យ គ្លីនិក ទីចាត់ការ ឱសថស្ថាន ពេទ្យសត្វ ពេទ្យធ្មេញ វគ្គហ្វឹកហ្វឺន ការស្រាវជ្រាវ រោងចក្រឧបករណ៍ ប្រើប្រាស់និងថាមពល ទីតាំងមន្ទីរពិសោធន៍ និងឃ្លាំង៕
ប្រែសម្រួល៖ប៉ាង កុង