ព្រឹត្តិការណ៍

លោកអាបេ៖​ WHO ត្រូវការធ្វេីកំណែទម្រង់​ ប៉ុន្ដែជប៉ុន​ គ្មានផែនការ កាត់ជំនួយនោះទេ

តូក្យូ៖​ នាយករដ្ឋមន្រ្តីជប៉ុនលោក​ ស៊ីនហ្សូ​ អាបេ​ បានលេីកឡេីងថាអង្គការសុខភាពពិភពលោក​ WHO ដែលប្រឈមនឹងការរិះគន់ជុំវិញការឆ្លើយតបរបស់ខ្លួន​ ចំពោះការឆ្លងរាតត្បាត វីរុសកូវីដ-១៩នេះកំពុងត្រូវការការកែទម្រង់​ ប៉ុន្តែបានសង្កត់ធ្ងន់ថា​ ប្រទេសជប៉ុនមិនមានផែនការបញ្ឈប់ការផ្តល់មូលនិធិ ដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិនោះទេ។

 លោកអាបេ​ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា“ មានទស្សនៈជាច្រើន​ ដែលថាវាមិនមានលក្ខណៈអព្យាក្រឹតភាព” នេះបើយោងតាមសម្តីរបស់លោកប្រធានាធិបតីអាមេរិក​ ដូណាល់​ ត្រាំ។

ខណៈដែលកត់សម្គាល់ថា អង្គការសុខភាពពិភពលោក​ មានបញ្ហា​ និងបញ្ហាប្រឈមយ៉ាងណា ក៏ដោយលោកនាយករដ្ឋមន្រ្តីបានលេីកឡេីងថា “ខ្ញុំមិនពិចារណាកាត់បន្ថយមូលនិធិរបស់ជប៉ុន ទៅទីភ្នាក់ងារមួយនេះទាល់តែសោះ”៕

ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top