បរទេស៖ ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានបង្កើនការត្រួតពិនិត្យការវិនិយោគ ពីក្រុមហ៊ននានា ដែលមានមូលដ្ឋាននៅក្នុងប្រទេសជិតខាង ហើយនេះជាអ្វីដែលគេមើលឃើញថា ជាការទប់ស្កាត់ការកាន់កាប់ ដោយក្រុមហ៊ុនចិន នៅក្នុងអំឡុងពេលមានការរាតត្បាតពីវីរុសកូរ៉ូណា។
ក្រសួងពាណិជ្ជកម្មឥណ្ឌា បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយ ដែលធ្វើឡើងកាលពីថ្ងៃទី១៧ ខែមេសាថា ការផ្លាស់ប្តូរចំពោះច្បាប់ស្តីពីការវិនិយោគនេះ គឺជាមធ្យោបាយទប់ស្កាត់ ការឆក់ឱកាសឬក៏ការឆ្លៀតឱកាស ប៉ុន្តែក្រសួងឥណ្ឌានេះ មិនបានរំលឹកដល់ប្រទេសចិននោះទេ។
ចំណែកមន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលឥណ្ឌា បាននិយាយប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា “ពេលវេលាទាំងនេះ មិនត្រូវប្រទេសដទៃយកប្រើប្រាស់ ដើម្បីកាន់កាប់ក្រុមហ៊ុនរបស់យើងនោះទេ” នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០៕
ប្រែសម្រួល៖ប៉ាង កុង
