ព្រឹត្តិការណ៍

IMF៖កិច្ចការងារសហការគ្នា និងសកម្មភាពសំខាន់របស់អន្តរជាតិ នឹងត្រូវតែបន្ត ដើម្បីសកលលោក អាចងើបចេញពីជំងឺរាតត្បាតនេះ

បរទេស៖ មន្ត្រីនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF នៅថ្ងៃនេះ បានលើកឡើងថា
ខណៈនេះអាជ្ញាធរ គួរតែប្រកាន់យក គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ ដោយសារកូវីដ១៩ ហើយក្នុងពេលជាមួយគ្នា ការសម្របសម្រួលសកម្មភាពពីអន្តរជាតិ ក៏គួរតែត្រូវបន្ត ពីព្រោះថា វាមានសារសំខាន់ណាស់ ក្នុងការជួយដល់ប្រទេសងាយរងគ្រោះ ដើម្បីទទួលបានទីផ្សារឡើងវិញ និងជៀសផុតពីបញ្ហាហិរញ្ញវត្ថុ ។

ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៩ ខែមេសានេះ បានដកស្រង់សម្តី របស់អនុប្រធាន IMF លោក Zhang Tao ថា នៅពេលដែលប្រទេសទាំងឡាយ កំពុងអនុវត្តការដាក់ ឱ្យនៅដាច់ពីគ្នាដើម្បីគេចចេញពី រោគរាតត្បាតនោះពិភពលោក ត្រូវបានបិទស្ទើរគ្រប់ទីកន្លែង។ ទំហំនិងល្បឿន នៃការដួលរលំសេដ្ឋកិច្ច នៅក្នុងសកម្មភាព ដែលបានអនុវត្តទាំងនោះ បានក្លាយទៅជារឿង ដែលយើងមិនធ្លាប់ឃើញនៅក្នុងជីវិត។

គួរឲ្យដឹងដែរថា យោងតាមរបាយការណ៍ចុងក្រោយ នៃការព្យាករណ៍សេដ្ឋកិច្ចពិភពលោករបស់ IMFបានបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោក ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ យ៉ាងខ្លាំងដល់ទៅ ៣ ភាគរយនៅឆ្នាំនេះ ដែលជាលទ្ធផល បណ្តាលមកពីការរាតត្បាតកូវីដ១៩ និងក្លាយទៅជា វិបត្តិ ដ៏អាក្រក់បំផុតចាប់តាំង ពីវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំង ក្នុងទសវត្សឆ្នាំ ១៩៣០ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top