ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកចាវ លីជៀន បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី ១៧ ខែមេសា ថាសហរដ្ឋអាមេរិក គួរតែបញ្ឈប់ការធ្វើនយោបាយ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយផ្តោតលើការកម្ចាត់វីរុស និងជំរុញសេដ្ឋកិច្ច។
លោក ចាវ បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានរាយការណ៍ថា វាពិបាកនឹងជឿព័ត៌មាន ពីបក្សកុម្មុយនិស្តចិនហើយថា “ពួកគេបានបំភាន់សហរដ្ឋអាមេរិក ” ។
លោក ចាវ បានបន្ថែមថា ប្រទេសចិន បានចាត់វិធានការបង្ការ និងត្រួតពិនិត្យ ឱ្យបានទូលំទូលាយម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត នៅក្នុងវិធីបើកចំហតម្លាភាព និងការទទួលខុសត្រូវ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-១៩ និងបានលើកកម្ពស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ លើការគ្រប់គ្រងជំងឺរាតត្បាត៕ ដោយ ៖ ឈូក បូរ៉ា


