ព្រឹត្តិការណ៍

ការរំលោភ បំពានផ្លូវភេទ លើអនីតិជន ទទួលបានការ យកចិត្តទុកដាក់ ពីអាជ្ញាធនចិន

ចិន ៖ បើតាមការបញ្ជាក់ ពីអ្នកស៊ើបអង្កេតជាន់ខ្ពស់ របស់ប្រទេសចិនថា ក្រុមរដ្ឋអាជ្ញាចិន បាននាំខ្លួនមនុស្ស ជាង ៤,១០០ នាក់ ទៅតុលាការ ពីបទរំលោភផ្លូវភេទ លើអនីតិជន ក្នុងរយៈពេល៣ខែកន្លងមកនេះ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារអនីតិជន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

នេះបើយោងតាមរបាយការណ៍ ដែលចេញដោយអាជ្ញាធរ ស៊ើបអង្កេតប្រជាជនកំពូលថា ចាប់ពីខែមករាដល់ខែមីនា រដ្ឋអាជ្ញានៅទូទាំងប្រទេស បានចោទប្រកាន់មនុស្សសរុបចំនួន ៤,១៥១ នាក់ ពីបទឧក្រិដ្ឋទាក់ទង នឹងការរំលោភផ្លូវភេទ លើអនីតិជនកើនឡើង ២,២ ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំ។
ការរំលោភបំពាន ផ្លូវភេទ លើកុមារបានទទួលការ យកចិត្តទុកដាក់ កាន់តែច្រើនពី SPP ជាលទ្ធផល នៃកំហឹងសាធារណៈ ដែលបង្កឡើងដោយករណីបែបនេះ ជាច្រើនក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមក ហើយបានក្លាយជាអាទិភាព កំពូលសម្រាប់ព្រះរាជអាជ្ញាទូទាំងប្រទេស ក្នុងការបង្ក្រាប។

ក្រុម SPP និងក្រសួង សន្តិសុខ សាធារណៈ បានបញ្ជូនក្រុមរួមមួយទៅកាន់ខេត្តសានដុង ដើម្បីត្រួតពិនិត្យការស៊ើបអង្កេត លើករណីលេចធ្លោមួយ ដែលអតីតនាយកប្រតិបត្តិ ក្រុមហ៊ុនត្រូវបាន គេសង្ស័យថា បានរំលោភកូនស្រីរបស់លោក ។

ករណីនេះបានបង្កឲ្យមានការខឹងសម្បារ ជាសាធារណៈកាលពីសប្តាហ៍មុន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ថា បុរសម្នាក់ដែលមាននាម ត្រកូលថា Bao ត្រូវបានរំលោភ បំពានផ្លូវភេទលើកូនស្រីជំទង់ របស់ខ្លួននៅពេល ដែលនាងមានអាយុ ១៤ ឆ្នាំ ៕
ដោយ៖លី ភីលីព

Most Popular

To Top