បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃចន្ទទី២០ខែមេសានេះបានឲ្យដឹងថា ក្រុមតវ៉ាជាច្រើនរយនាក់បានបិទផ្លូវនៅតាមរដ្ឋនៅទូទាំងប្រទេស អាមេរិកដើម្បីធ្វើការទាមទារឲ្យរដ្ឋាភិបាលក្នុងតំបន់ របស់ពួកគេអនុញ្ញាតិឲ្យសេដ្ឋកិច្ចអាចដំណើរការឡើងវិញ បានក្នុងស្ថានភាពកូវីដ១៩។
ការប្រមូលផ្តុំគ្នាដែលធ្វើឡើងនៅក្នុងរដ្ឋ Arizona, Colorado, MontanaនិងWashingtonបាន ធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញក្រោយពេល ដែលសកម្មភាពដូចគ្នានេះបានធ្វើរួចរាល់ហើយ នៅតាមរដ្ឋជាច្រើនរបស់ប្រទេសកាលពីប៉ុន្មានថ្ងៃមុន។អ្វី ដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាប្រធានាធីបតីអាមេរិកលោក ដូណាល់ត្រាំក៏បានជម្រុញឲ្យមានការបើកទ្វារសេដ្ឋកិច្ចឡើងវិញ ផងដែរ។
គួរឲ្យដឹងដែរថាមកដល់ពេល នេះជំងឺរាតត្បាត កូវីដ១៩បានបណ្តាឲ្យពលរដ្ឋអាមេរិក បាត់បង់ជីវិតរហូតទៅដល់៤០០០០នាក់ មកហើយខណៈដែល ៧៣៥០០០នាក់បានឆ្លងហើយនៅមិនទាន់មាន សញ្ញាថាស្ថានភាពនឹងល្អប្រសើរវិញនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី


