ព្រឹត្តិការណ៍

កូរ៉េខាងជើង បើកឡើងវិញនូវសាលារៀន និងសាកលវិទ្យាល័យមួយចំនួន

បរទេស៖ សិស្សនិងនិស្សិតនៅវិទ្យាល័យ និងសាកលវិទ្យាល័យមួយចំនួន នៅក្នុងប្រទេសកូរ៉េខាងជើង បានវិលត្រឡប់ទៅរៀនវិញ ក្រោយឈប់សម្រាកអស់រយៈពេលយូរ ដោយសារ តែមានការផ្ទុះឆ្លងរាតត្បាត នៃមេរោគកូរ៉ូណា នៅទូទាំងពិភពលោក។

យោងតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ស្របពេលដោយវិស្សមកាល បានកន្លងផុតទៅនោះ ថ្នាក់រៀនបានបើកឡើងវិញ ជាបណ្ដើរៗ ដោយសិស្សនិងនិស្សិត នៅឆ្នាំចុងក្រោយ នៃសាកលវិទ្យាល័យ ឬក៏នៅវិទ្យាល័យ ត្រូវបានគេអនុញ្ញាតមុនគេ ឲ្យចូលរៀនវិញ។

គួរបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើងនៅតែអះអាងថា គ្មានករណីឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសនោះទេ បើទោះជាមានមន្ទិលសង្ស័យថា ប្រទេសកុម្មុយនិស្តមួយនេះ អាចប្រហែលធ្វើការលាក់បាំង អំពីករណីឆ្លងវីរុសថ្មី ដោយសារតែខ្លួនខ្វះខាតប្រព័ន្ធ សម្រាប់ប្រយុទ្ធប្រឆាំង និងព្យាបាលជម្ងឺថ្មីនេះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top