បរទេស ៖ យោងតាមការចុះផ្សាយ ដោយគេហទំព័រព័ត៌មានមួយ ឈ្មោះ Sto Vouno បានឲ្យដឹង កាលពីដើមខែមេសានេះថា ជាមួយនឹងការរៀបចំនូវផែនការ ដោយប្រុងប្រយ័ត្នបំផុត និងការវិនិយោគ ហិរញ្ញវត្ថុយ៉ាងច្រើន របស់លោក ប៊ីល ហ្គេត (Bill Gates) បានលើកឡើងថា ជាការរាំងខ្ទប់ដល់សេដ្ឋកិច្ចពិភពលោក និងបង្កអន្តរាយដល់មនុស្ស រាប់មិនអស់ដោយ ប្រែក្លាយជំងឺផ្តាសាយ តាមរដូវកាលទៅជាវិបត្តិរាតត្បាត ដែលមិនសមហេតុផលទាល់តែសោះ ។
គោលបំណង នៃការបង្កើតឡើងឲ្យមានវិបត្តិនេះ គឺដើម្បីធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជាធម្មតា ដោយផ្តាច់នូវរបប ផ្តាច់ការ និងគោលដៅរបស់ឥស្សរជន របស់រដ្ឋាភិបាល នៅលើពិភពលោក ។
បនា្ទប់ពីបានពិពណ៌នាថា ជាវីរុសឆ្លងវីរុសឆ្លងដ៍សាហាវ និងឆ្លងខ្ពស់ គឺកូវីដ១៩ ញុំាងឲ្យស្ថានភាពភ័យស្លន់ស្លោ ត្រូវបានបង្កើតឡើងដោយ ប្រព័ន្ធផ្សព្វផ្សាយ សាជីវកម្មនានា ។
សម្ពាធដ៏ធំសម្បើមនេះ ត្រូវបានដាក់កំហិតលើរដ្ឋាភិបាល ឱ្យធ្វើសកម្មភាព ហើយពលរដ្ឋបានសុំអង្វរករឲ្យរកវិធានការធ្ងន់ធ្ងរ និងសេដ្ឋកិច្ចត្រូវ បានដាក់កំហិត ។
ការអះអាង របស់អ្នកវិទ្យាសាស្ត្រថា គ្រោះថ្នាក់ត្រូវបានបំផ្លើស ត្រូវបានមិនអើពើដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកនយោបាយ ដែលកំពុងត្រូវបានគេហាមប្រាម ខាងសីលធម៌ឱ្យចាត់វិធានការ យ៉ាងតឹងរឹង ។
នរណាម្នាក់ដែលណែនាំថា វិធានការណ៍គោលដៅ ដើម្បីការពារអ្នកដែលប្រឈម នឹងគ្រោះថ្នាក់ពីវីរុសកូរ៉ូណា ឬវីរុសណាមួយ (ដូចជាការអនុវត្តធម្មតា) ។អាចនឹងមានឥទ្ធិពល ក្នុងការបិទប្រទេសនិងបង្កការ ខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងការរស់នៅសុខុមាលភាព និងសិទ្ធិរបស់ប្រជាជន ។
ដំបូងឡើយអ្នកជំនាញខាងរោគវិទូ អ្នកជំនាញ ខាងរោគសួត អ្នកវិទ្យាសាស្ត្រសួត និងអ្នកវិទ្យាសាស្ត្រដទៃទៀត ក្នុងវិស័យពាក់ព័ន្ធមានការរិះគន់ ពីការភ័យខ្លាចចំពោះប្រសិទ្ធភាព នៃតេស្តភាពអាចទុកចិត្តបាន នៃទិន្នន័យកម្រិតគ្រោះថ្នាក់ ដែលបង្កឡើងដោយវីរុស និងការខូចខាតដល់សេដ្ឋកិច្ច និងសង្គមដែលបានបង្ហាញឲ្យដឹង ។
ភ័ស្តុតាងថ្មីដែលលេចចេញមក តាមពេលវេលា គឺគ្រាន់តែបញ្ជាក់នូវអ្វី ដែលអ្នកជំនាញផ្នែកវេជ្ជសាស្រ្តទាំងនេះបាននិយាយថា កូវីដ១៩ មិនលើសពីជំងឺផ្តាសាយតាមរដូវកាលនោះទេ ដោយមិនបង្ហាញថា មានគ្រោះថ្នាក់ជាងឆ្នាំដទៃទៀតនោះដែរ ។
អ្នកវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្រ បានចង្អុលបង្ហាញថា តួលេខសម្រាប់ការឆ្លង គឺជាការប៉ាន់ស្មាន មិនដល់ឡើយ ។ លោកវេជ្ជបណ្ឌិត Sucharit Bhakdi អ្នកឯកទេសខាងមីក្រូជីវសាស្ត្រ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ បន្ទាន់នៃសាកលវិទ្យាល័យ Johannes Gutenberg នៅរដ្ឋ Mainz បានមានលើកឡើងថា “វិធានការណ៍ទាំងអស់នេះ កំពុងឈានទៅរកការបំផ្លាញខ្លួនឯង និងការធ្វើអត្តឃាតរួមគ្នា ដោយមិនមានអ្វីកើតឡើង ក្រៅពីការធ្វើឱ្យមានការភ្ញាក់ផ្អើល តែប៉ុណ្ណោះ” ។
ផ្អែកតាមទស្សនៈ របស់លោក John Lee ជាសាស្រ្តាចារ្យ ផ្នែករោគសាស្ត្រ បានឲ្យដឹងថា ប្រសិនបើយើងតាមដានវីរុស តាមរដូវផ្សេងទៀត តាមរបៀបដូចគ្នាអ្វី ដែលយើងក៏នឹងឃើញមានការកើនឡើង ជាលំដាប់ដែរ ។
ការឆ្លើយតបភាគច្រើន ចំពោះជំងឺកូវីដ១៩ ហាក់បីដូចជាត្រូវបានពន្យល់ ដោយការពិតដែលថា យើងកំពុងមើលវីរុសនេះ តាមរបៀបមួយដែលគ្មានមេរោគណាមួយ ត្រូវបានគេមើលឃើញ ពីមុននោះទេ ។
.យើងមិនទាន់បានឃើញ មានភស្តុតាង ឬក៏ស្ថិតិនៃការស្លាប់ហួសកម្រិត នៅផ្នែកណាមួយ នៃពិភពលោកនោះទេ ។
.នៅពេលដែលវិធានការ ត្រូវបានណែនាំ ពួកគេគួរតែផ្អែកលើភស្តុតាងច្បាស់លាស់ ។ ក្នុងករណីជំងឺកូវីដ១៩ ភស្តុតាងមិនទាន់ច្បាស់លាស់ទេ។
លោកបានបញ្ជាក់ថា “យើងបានសម្រេចចិត្តលើគោលការណ៍ ដែលមានទំហំធំធេង និងអស្ចារ្យដោយគ្មានភស្តុតាងជាក់ស្តែង នៃគ្រោះថ្នាក់ហួសហេតុ ដែលបានកើតឡើងរួចហើយ និងដោយគ្មានការពិនិត្យត្រឹមត្រូវ នៃវិទ្យាសាស្ត្រដែលត្រូវបានប្រើ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ” ។
បើតាមការបញ្ជាក់ របស់លោកវេជ្ជបណ្ឌិត Wolfgang Wodarg អ្នកជំនាញ ខាងរោគសួត បានចង្អុលបង្ហាញថា ពិធីសារនៃការធ្វើតេស្តិ៍រកមេរោគឆ្លង ត្រូវបានតាមដានយ៉ាងឆាប់រហ័ស ដោយអង្គការ សុខភាពពិភពលោក (WHO)ដោយមិនមានការធ្វើតេស្តធម្មតានោះទេ (ករណីនេះត្រូវបានផ្តល់ឱ្យត្រា នៃការអនុម័តនៅពាក់កណ្តាល ខែមករាខាងមុខ) ។
វាហាក់បីដូចជាក្រុមអ្នកជំនាញ ខាងរោគសាស្ត្របានធ្វើអ្វីមួយ ដែលធ្វើឱ្យរដ្ឋាភិបាលចិន មានការចាប់អារម្មណ៍ ។ វាបានក្លាយជាមនោសញ្ចេតនា នយោបាយទាំងស្រុង លើសពីក្តីកង្វល់ទៅលើមេរោគ ។ “ជាក់ស្តែង ឧបករណ៍សម្គាល់មុខត្រូវ បានតំឡើងនៅគ្រប់ទីកន្លែង ទាំងអស់ ហើយទែម៉ូម៉ែត្រព្យាបាល បានគ្រប់គ្រងចរាចរណ៍ នៅតាមដងផ្លូវក្នុងប្រទសចិន” ។
ការបកស្រាយរបស់លោក David Rockefeller និងនិទានរឿង គឺជាការ “បំរែបំរួលអាកាសធាតុ” ធ្វើឱ្យពិភពលោកជឿថា កាបូនកាបូនិក (CO2 )ដែលធ្វើឲ្យមនុស្ស មិនអាចមានសកម្មភាពនឹងបំផ្លាញភពផែនដី ហើយនេះអាចត្រូវបានបង្វែរដោយការលះបង់ ដ៏ធំធេងរបស់ប្រជាជនសាមញ្ញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា