ព្រឹត្តិការណ៍

តំបន់ Lingang នៃទីក្រុងសៀងហៃ ចាប់ផ្តើមប្រើប្រាស់ ប្រព័ន្ធ5G ពេញលេញ នៅឆ្នាំ២០២៥

សៀងហៃ ៖ យោងតាមផែនការ ពិសេសសម្រាប់ហេដ្ឋា រចនាសម្ព័ន្ធ គមនាគមន៍ ក្នុងតំបន់ត្រូវបាន ចេញផ្សាយថា តំបន់ Lingang នៃទីក្រុងសៀងហៃ របស់ប្រទេសចិន ដែលជាផ្នែកថ្មី នៃតំបន់ពាណិជ្ជកម្មសេរីសៀងហៃ នឹងពន្លឿនការសាងសង់ បណ្តាញ 5G របស់ខ្លួនពីឆ្នាំ ២០២០ ដល់ ២០២៥ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

តាមផែនការលីងគាង នឹងបង្កើតស្ថានីយ៍មូលដ្ឋាន 5G ច្រើនជាង ៣,៩០០ នៅក្នុងតំបន់នេះនៅឆ្នាំ ២០២៥ ។ ផែនការរយៈពេល ៥ ឆ្នាំមានពីរដំណាក់កាល គឺដំណាក់កាល សាងសង់មូលដ្ឋាន (២០២០-២០២២) និងដំណាក់កាលបង្កើន ប្រសិទ្ធភាព និងកែលម្អ (២០២៣-២០២៥) ។ នៅក្នុងដំណាក់កាល ដំបូងបណ្តាញ 5G ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើតំបន់ទីក្រុងធំ ៗ ឧទ្យានឧស្សាហកម្ម និងបរិវេណសាកលវិទ្យាល័យ ក្នុងតំបន់និងចំនួនមជ្ឈមណ្ឌល ទិន្នន័យពពកកុំព្យូទ័រ និងការភ្ជាប់ស្ថានីយអ៊ីនធើណេត នឹងឈានដល់ ៥០,០០០ និង ៤០.០០០ រៀងៗខ្លួន ។

ខណៈនៅដំណាក់កាលទី ២ តំបន់នេះនឹងទទួលបានបណ្តាញ 5G ពេញលេញហើយចំនួន នៃមជ្ឈមណ្ឌលទិន្នន័យពពកកុំព្យូទ័រ និងការភ្ជាប់ស្ថានីយអ៊ីនធើណេត នឹងកើនឡើងដល់ ៩០,០០០ និង ១០០,០០០ ។ ផែនការនេះក៏ស្នើឱ្យលើកកម្ពស់ ការសាងសង់បណ្តាញ អ៊ីនធឺណិតអុបទិក ប្រព័ន្ធអ៊ីនធើណេតឧស្សាហកម្ម និងមជ្ឈមណ្ឌលទិន្នន័យនៅ Lingang ៕
ដោយ៖លី ភីលីព

Most Popular

To Top