សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានឲ្យដឹងថា យន្តហោះស៊ើបការណ៍មួយគ្រឿង របស់សហរដ្ឋអាមេរិក បានហោះហើរ លើប្រទេសកូរ៉េខាងត្បូង នៅលើបេសកកម្មជាក់ស្តែងមួយ ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង ចំពេលមានចលនាយោធាកើនឡើង ដោយរបបកុម្មុយនិស្ត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
យន្ដហោះ RC-135W Rivet Joint របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើមេឃនៅខាងលើ ទីក្រុងអ៊ីនឈុន ដែលស្ថិតនៅភាគខាងលិច ទីក្រុងសេអ៊ូល និងខេត្តហ្គីយ៉ុង ដែលនៅជាប់គ្នានោះ។
សហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះ ស៊ើបការណ៍ជាច្រើនប្រភេទនៅទីនេះ ញឹកញាប់ជាងកាលពីប៉ុន្មានខែមុន ដូចជាកងនាវាចរ EP-3E របស់កងទ័ពជើងទឹក បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានផ្លាស់ប្តូរសមត្ថភាព ការពារខ្លួនរបស់ខ្លួន ចំពេលមានកិច្ចចរចា ស្តីពីការរំសាយអាវុធ នុយក្លេអ៊ែរដែលជាប់គាំង៕ ដោយ៖ ឈូក បូរ៉ា