ព្រឹត្តិការណ៍

Sony កាត់បន្ថយចំនួន PlayStation 5 ការដឹកជញ្ជូន នៅរដូវស្លឹកឈើជ្រុះ ខណៈបារម្ភតម្រូវការ ធ្លាក់ចំដោយសារមេរោគ COVID-19

អាមេរិក៖ ក្រុមហ៊ុនផលិតហ្គេម លំដាប់ពិភពលោក Sony បានពិចារណាកាត់បន្ថយទំហំ នៃការដាក់លក់នៅលើ PlayStation 5 និងដឹកជញ្ជូនកុងតឺន័រតិចជាង ២ លានគ្រឿងដោយសារវាបារម្ភថា តម្រូវការនឹងទាបជាង ពេលមានជំងឺរាតត្បាតរាលដាលមេរោគ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុនគ្រោង នឹងដឹកជញ្ជូនកុងទ័រពី ៥ ទៅ ៦ លានគ្រឿង ឆ្លងកាត់ខែមិនាឆ្នាំ ២០២១ ដែលចំនួននេះ គឺតិចជាងចំនួន ៧,៥ លានគ្រឿង ដែលក្រុមហ៊ុនបានដឹកជញ្ជូន ទៅអ្នកលក់រាយ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣ ។

ការសម្រេចចិត្តនេះ ហាក់ដូចជាពាក់ព័ន្ធ ទាំងការព្រួយបារម្ភអំពី តម្រូវការរបស់អតិថិជន នៅក្នុងសេដ្ឋកិច្ចពិភព លោកកំពុងធ្លាក់ចុះ និងការឡើងថ្លៃ ដែលមិនបានរំពឹងទុក សម្រាប់សមាសធាតុមួយចំនួន ដែលបណ្តាលមកពីមេរោគ COVID-19។

ក្រុមហ៊ុន Sony ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាការដឹកជញ្ជូន ឧបករណ៍កម្សាន្ត PlayStation 5 តិចជាងមុននៅរដូវស្លឹកឈើជ្រុះនេះ ស្របពេលដែលមានការព្រួយបារម្ភ អំពីតម្លៃ និងថ្លៃដើម ខណៈភាពអត់ការងារធ្វើ កើនឡើងខ្ពស់ ដោយសារមេរោគ COVID-19។

យោងតាមរបាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន បានប្រាប់ដៃគូដំឡើងរបស់ខ្លួនរំពឹងថា នឹងដំណើរការកុងស៊ុលដំបូងតូចជាងមុន មុនដំណាច់ឆ្នាំសារពើពន្ធ នាថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១ ៕ ដោយ៖លី ភីលីព

Most Popular

To Top